សូមជម្រះខ្ញុំ ដោយស្លឹកហ៊ីសុប នោះខ្ញុំនឹងបានបរិសុទ្ធ សូមលាងសំអាតខ្ញុំ នោះខ្ញុំនឹងបានសជាងសំឡីទៅទៀត ។
ម៉ាកុស 9:3 - អាល់គីតាប គឺសំលៀកបំពាក់របស់អ៊ីសាត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះពស្ត្ររបស់ព្រះអង្គបញ្ចេញពន្លឺសស្គុស ដែលគ្មានអ្នកបោកគក់នៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ Khmer Christian Bible ឯអាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង គ្មានអ្នកបោកគក់ណានៅផែនដីនេះអាចធ្វើឲ្យសដូច្នោះបានឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាសដូចពន្លឺ ដែលគ្មានអ្នកណានៅលើផែនដី អាចធ្វើឲ្យសដូច្នេះបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះពស្ត្រទ្រង់ត្រឡប់ជាភ្លឺសស្គុសដូចហិមៈ ដល់ម៉្លេះបានជាគ្មានអ្នកប្រមោកណា នៅផែនដីនេះ ដែលអាចនឹងប្រមោកឲ្យសដូច្នោះបានឡើយ |
សូមជម្រះខ្ញុំ ដោយស្លឹកហ៊ីសុប នោះខ្ញុំនឹងបានបរិសុទ្ធ សូមលាងសំអាតខ្ញុំ នោះខ្ញុំនឹងបានសជាងសំឡីទៅទៀត ។
នៅពេលអុលឡោះជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យស្ដេចនានាបាក់ទ័ព នោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។
អុលឡោះតាអាឡាមានបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស។
«ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប នៅលើបល្ល័ង្កមួយ ទ្រង់មានអាវវែងពណ៌សដូចកប្បាស ហើយសក់របស់ទ្រង់សដូចសំឡី។ បល្ល័ង្ករបស់ទ្រង់ប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។
ម៉ាឡាអ៊ីកាត់នោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ និងមានសម្លៀកបំពាក់សដូចសំឡី។
ពេលកំពុងទូរអា ស្រាប់តែមុខរបស់អ៊ីសាប្រែជាមានរស្មី ហើយអាវរបស់គាត់ត្រឡប់ជាមានពណ៌សត្រចះត្រចង់។
លោកកូនេលាសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងទូរអាក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា
ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ គឺ ទាំងអ្នកជា ទាំងអ្នកងារ ទាំងអ្នកតូច ទាំងអ្នកធំ»។
ខ្ញុំក៏ជម្រាបគាត់ថា៖ «លោកអើយ លោកទេតើដែលជ្រាប»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនឲ្យបានសស្អាត ក្នុងឈាមរបស់កូនចៀម។
ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។