Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:3 - ព្រះគម្ពីរខ្មែរសាកល

3 ព្រះពស្ត្រ​របស់​ព្រះអង្គ​បញ្ចេញពន្លឺ​ស​ស្គុស ដែល​គ្មាន​អ្នកបោកគក់​នៅលើ​ផែនដី​អាច​ធ្វើឲ្យស​យ៉ាងនេះ​បានឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ឯ​អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ភ្លឺ​ចាំង​ គ្មាន​អ្នក​បោក​គក់​ណា​នៅ​ផែន​ដី​នេះ​អាច​ធ្វើ​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​ស​ដូច​ពន្លឺ ដែល​គ្មាន​អ្នក​ណា​នៅ​លើ​ផែនដី អាច​ធ្វើ​ឲ្យ​ស​ដូច្នេះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 គឺ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ភ្លឺ​ត្រចះ‌ត្រចង់ ដែល​គ្មាន​មនុស្ស​ណា​នៅ​លើ​ផែនដី​អាច​ធ្វើ​ឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ព្រះ‌ពស្ត្រ​ទ្រង់​ត្រឡប់​ជា​ភ្លឺ​ស‌ស្គុស​ដូច​ហិមៈ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ប្រមោក​ណា នៅ​ផែនដី​នេះ ដែល​អាច​នឹង​ប្រមោក​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គឺ​សំលៀក​បំពាក់​របស់​អ៊ីសា​ត្រឡប់​ជា​មាន​ពណ៌​ស​ភ្លឺ​ត្រចះ‌ត្រចង់ ដែល​គ្មាន​មនុស្ស​ណា​នៅ​លើ​ផែនដី​អាច​ធ្វើ​ឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជម្រះ​ទូលបង្គំ​ដោយ​មែកហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះស្អាត សូម​លាងសម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​ហិមៈ​។


កាលណា​ព្រះដ៏មានព្រះចេស្ដា​កម្ចាត់កម្ចាយ​ពួក​ស្ដេច​ក្នុង​ស្រុក សូមឲ្យ​សដូចហិមៈ​នៅ​សាលម៉ូន​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ឥឡូវនេះ​មក៍! ឲ្យ​ពួកយើង​ជជែកវែកញែក​គ្នា​។ ទោះបីជា​បាប​របស់អ្នករាល់គ្នា​បាន​ដូចជា​ពណ៌ក្រហមឆ្អៅ​ក៏ដោយ ក៏​វា​នឹង​បានស​ដូច​ហិមៈ ទោះបីជា​វា​ក្រហម​ដូចជា​ពណ៌ក្រហមជាំ​ក៏ដោយ ក៏​វា​នឹង​បាន​ស​ដូច​រោមចៀម​។


“ខណៈដែល​ខ្ញុំ​បន្ត​សង្កេតមើល មាន​បល្ល័ង្ក​ទាំងឡាយ​ត្រូវបាន​តាំងឡើង ហើយ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ក៏​បាន​គង់ចុះ​។ ព្រះពស្ត្រ​របស់ព្រះអង្គ​ស​ដូច​ហិមៈ ព្រះកេសា​នៃ​ព្រះសិរ​របស់ព្រះអង្គ​បរិសុទ្ធ​ដូច​រោមចៀម បល្ល័ង្ក​របស់ព្រះអង្គ​មាន​អណ្ដាតភ្លើង កង់​នៃ​បល្ល័ង្កនោះ​ជា​ភ្លើង​ដែល​កំពុង​ឆេះ​។


រូបសណ្ឋាន​របស់​ទូតសួគ៌នោះ ដូចជា​ផ្លេកបន្ទោរ ហើយ​សម្លៀកបំពាក់​ស​ដូច​ហិមៈ​។


រួច​អេលីយ៉ា​បាន​លេចមក​ជាមួយ​ម៉ូសេ​នៅមុខ​ពួកគេ ហើយ​កំពុង​សន្ទនាជាមួយ​ព្រះយេស៊ូវ​។


ខណៈដែល​ព្រះអង្គ​កំពុង​អធិស្ឋាន សណ្ឋាន​ព្រះភក្ត្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់ប្រែ ហើយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ក៏​បញ្ចេញ​ពន្លឺ​ស។


កូនេលាស​និយាយថា​៖ “កាលពី​បួន​ថ្ងៃ​មុន នៅ​ម៉ោងថ្មើរ​នេះ គឺ​ម៉ោងបីរសៀល ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ផ្ទះ​របស់ខ្ញុំ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺចិញ្ចាច ឈរ​នៅពីមុខ​ខ្ញុំ


ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេទ័ព សាច់​ពួក​អ្នក​ខ្លាំងពូកែ សាច់​សេះ និង​សាច់​អ្នក​ជិះ​សេះ ព្រមទាំង​សាច់​មនុស្ស​ទាំងអស់ ទាំង​មនុស្សមានសេរីភាព ទាំង​ទាសករ ទាំង​អ្នកតូច ទាំង​អ្នកធំ”។


ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ”។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។


បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​គ្មានអ្នកណា​អាច​រាប់​បាន ដែល​មកពី​អស់ទាំង​ប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និង​ភាសា ឈរ​នៅមុខ​បល្ល័ង្ក និង​នៅមុខ​កូនចៀម​។ ពួកគេ​ពាក់​អាវវែង​ពណ៌ស ទាំង​កាន់​ធាង​លម៉ើ​នៅ​ដៃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម