ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 8:18 - អាល់គីតាប

អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក​តែ​ស្ដាប់​មិន​ឮ​ឬ!។ តើ​អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នករាល់គ្នា​មាន​ភ្នែក តែ​មើលមិនឃើញ មាន​ត្រចៀក តែ​ស្ដាប់មិនឮ​ទេឬ​?​អ្នករាល់គ្នា​មិន​ចាំ​ទេ​ឬ​?

សូមមើលជំពូក

Khmer Christian Bible

តើ​អ្នក​រាល់គ្នា​មាន​ភ្នែក​មើល​មិន​ឃើញ​ មាន​ត្រចៀក​ស្ដាប់​មិន​ឮ​ ឬ​ក៏​អ្នក​រាល់គ្នា​ចាំ​មិន​បាន?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ហើយ​មិន​ចាំ​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​មាន​ភ្នែក​តែ​មើល​មិន​ឃើញ មាន​ត្រចៀក​តែ​ស្ដាប់​មិន​ឮ​ឬ!។ តើ​អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​រាល់​គ្នា​មាន​ភ្នែក តើ​មើល​មិន​ឃើញ មាន​ត្រចៀក តើ​ស្តាប់​មិន​ឮ ហើយ​មិន​ចាំ​ទេ​ឬ​អី

សូមមើលជំពូក



ម៉ាកុស 8:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត​មើល​លែង​ឃើញ ហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ!


អ្នក​ទាំង​នោះ​មិន​យល់ និង​មិន​រិះ‌គិត​ពិចារណា ព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញ ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។


ប្រជា‌ជន​ល្ងី‌ល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់! អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ


«កូន​មនុស្ស​អើយ! អ្នក​រស់​នៅ​ក្នុង​ចំណោម​ពូជ​អ្នក​បះ‌បោរ។ ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។


ដូច្នេះ ទោះ​បី​គេ​ខំ​ប្រឹង​មើល ក៏​ពុំ​ឃើញ គេ​ខំ​ប្រឹង​ស្ដាប់ ក៏​ពុំ​យល់​ដែរ ក្រែង​លោ​គេ​ប្រែ​ចិត្ដ​គំនិត ហើយ​អុលឡោះ​នឹង​អត់​ទោស​ឲ្យ​គេ»។


«អុលឡោះ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ឲ្យ​ចិត្ដ​គេ​រឹង មិន​ឲ្យ​ភ្នែក​គេ​ឃើញ មិន​ឲ្យ​ប្រាជ្ញា​គេ​យល់ ហើយ​មិន​ឲ្យ​គេ​ងាក​មក​រក​យើង ក្រែង‌លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា»។


ដូច​មាន​ចែង​ទុក​មក​ថាៈ «អុលឡោះ​ធ្វើ​ឲ្យ​គេ​មាន​វិញ្ញាណ ស្ពឹក‌ស្រពន់ ឲ្យ​ភ្នែក​គេ​មើល​ពុំ​ឃើញ និង​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ពុំ​ឮ រហូត​មក​ទល់ សព្វ​ថ្ងៃ​នេះ»។


“យើង​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​មិន​ដែល​រេច​រិល ហើយ​ស្បែក​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ដែល​សឹក​ដែរ។


កាល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​បង​ប្អូន​សព្វ​គ្រប់​ហើយ តើ​បង​ប្អូន​នៅ​ចាំ​ឬ​ទេ?


ហេតុ​នេះ ខ្ញុំ​នឹង​រំលឹក​ដាស់‌តឿន​បង​ប្អូន​អំពី​សេចក្ដី​ទាំង​នោះ​ជា‌និច្ច ទោះ​បី​បង​ប្អូន​បាន​ដឹង និង​នៅ​តែ​កាន់​តាម​សេចក្ដី​ពិត ដែល​បង​ប្អូន​បាន​ទទួល​យ៉ាង​ខ្ជាប់‌ខ្ជួន​ហើយ​ក៏​ដោយ។