ម៉ាកុស 5:41 - អាល់គីតាប អ៊ីសាចាប់ដៃក្មេងស្រីនោះ ទាំងមានប្រសាសន៍ថា៖ «តាលីថាគូមី!» (ប្រែថា “នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”)។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គកាន់ដៃក្មេងនោះ ហើយមានបន្ទូលនឹងនាងថា៖“តាលីថាគូម!” ដែលមានអត្ថន័យប្រែថា“ក្មេងស្រីអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”។ Khmer Christian Bible ព្រះអង្គក៏ចាប់ដៃក្មេងនោះទាំងមានបន្ទូលថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំនិយាយទៅកាន់នាង ចូរក្រោកឡើង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាប់ដៃក្មេងស្រីនោះ ហើយមានព្រះបន្ទូលទៅនាងថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចាប់ដៃក្មេងស្រីនោះ ទាំងមានព្រះបន្ទូលថា៖ «តាលីថាគូមី!» (ប្រែថា “នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”)។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ចាប់ដៃវាមានបន្ទូលថា «តាលីថាគូមី» ស្រាយថា កូនស្រីអើយ អញប្រាប់ឲ្យឯងក្រោកឡើង |
ដ្បិតអ្វីៗទាំងអស់កើតមាន ដោយសារបន្ទូលរបស់ទ្រង់ ទ្រង់បង្គាប់យ៉ាងណា ក៏កើតមានយ៉ាងនោះមែន ។
អ៊ីសាអាណិតអាសូរគាត់ពន់ពេកណាស់ អ៊ីសាក៏លូកដៃទៅពាល់គាត់ ទាំងមានប្រសាសន៍ថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតចុះ!»។
គេនាំគ្នាចំអកដាក់អ៊ីសា អ៊ីសាក៏ដេញគេឲ្យចេញទៅក្រៅទាំងអស់គ្នា រួចអ៊ីសានាំតែឪពុកម្ដាយក្មេង និងសិស្សទាំងបីនាក់ ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។
ក្មេងស្រីក៏ក្រោកឡើងដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ
ដូចមានចែងទុកមកថា «យើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។»។ គាត់ជាឪពុករបស់យើង នៅចំពោះអុលឡោះជាម្ចាស់ដែលគាត់បានជឿ គឺអុលឡោះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។
គាត់នឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចរូបកាយ ប្រកបដោយសិរីរុងរឿងរបស់គាត់ដោយអំណាច ដែលធ្វើឲ្យគាត់បង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់គាត់។