បន្ទាប់មកអ៊ីសាប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចគាត់ចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។
ម៉ាកុស 3:9 - អាល់គីតាប អ៊ីសាប្រាប់ពួកសិស្សឲ្យរៀបចំទូកមួយឲ្យគាត់ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមគាត់ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងពួកសិស្សឲ្យត្រៀមទូកតូចមួយសម្រាប់ព្រះអង្គ ដោយសារតែហ្វូងមនុស្ស ក្រែងលោពួកគេសង្កត់ព្រះអង្គ។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅសិស្សឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងលោមនុស្សប្រជ្រៀតគ្នាចោមរោមព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះបណ្ដាជន ព្រះអង្គមានព្រះបន្ទូលប្រាប់ពួកសិស្ស ឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងគេប្រជ្រៀតគ្នាចោមរោមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូប្រាប់ពួកសិស្ស*ឲ្យរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលប្រាប់ពួកសិស្ស ឲ្យមានទូកនៅរង់ចាំ ក្រែងហ្វូងមនុស្សប្រជ្រៀតទ្រង់ |
បន្ទាប់មកអ៊ីសាប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចគាត់ចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។
អ៊ីសាចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកអ៊ីសា អ៊ីសាក៏ចុះទៅនៅក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។
ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានអ៊ីសានៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។
កាលអ៊ីសាឡើងពីទូកភ្លាម បុរសម្នាក់មានអ៊ីព្លេសក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតម្រង់មករកអ៊ីសា។
នៅពេលនោះ អ៊ីសាដឹងភ្លាមថា មានអំណាចមួយចេញពីខ្លួន អ៊ីសាបែរទៅរកបណ្ដាជន មានប្រសាសន៍ថា៖ «អ្នកណាពាល់អាវខ្ញុំ?»។
ថ្ងៃមួយ អ៊ីសានៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញគាត់ ដើម្បីស្ដាប់បន្ទូលរបស់អុលឡោះ។
អ៊ីសាចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចអ៊ីសាសុំឲ្យគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្ដិច។ អ៊ីសាបង្រៀនបណ្ដាជនពីក្នុងទូកនោះ។
អ៊ីសាជ្រាបថាគេបម្រុងនឹងចាប់គាត់យកទៅតែងតាំងជាស្ដេចដូច្នេះ អ៊ីសាក៏ចាកចេញពីគេឡើងទៅលើភ្នំសាជាថ្មី តែឯង។