Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:8 - អាល់គីតាប

8 ក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។ បណ្ដា‌ជន​មក​តាម​អ៊ីសា​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ៊ីសា​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 យេរូសាឡិម អេដុមា ខាងនាយ​ទន្លេយ័រដាន់ ហើយ​ពី​ជុំវិញ​ទីរ៉ុស និង​ស៊ីដូន​ដែរ​។ ហ្វូងមនុស្ស​ដ៏ធំ​មករក​ព្រះអង្គ ដោយ​ឮ​ពី​អ្វីៗដែល​ព្រះអង្គ​ទ្រង់​ធ្វើ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ក្រុង​យេរូសាឡិម​ ស្រុក​អេដំ​ ស្រុក​នៅ​ឯ​នាយ​អូរ​យ័រដាន់​ ស្រុក​នៅ​ជុំ​វិញ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​ផង​ដែរ។​ មនុស្ស​ច្រើន​កុះករ​បាន​មក​ឯ​ព្រះអង្គ​ ពេល​គេ​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដោយ​ព្រោះ​បាន​ឮ​គេ​និយាយ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​ធ្វើ មនុស្ស​ជា​ច្រើន​ក៏​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ គេ​មក​ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​អេដុម ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ព្រម​ទាំង​តំបន់​ជុំ​វិញ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ បណ្ដា‌ជន​មក​តាម​ព្រះ‌យេស៊ូ​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពី​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​អេដំម ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ នឹង​ស្រុក​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន គឺ​ជា​ហ្វូង​មនុស្ស​យ៉ាង​ធំ ដែល​មូល​មក​ឯ​ទ្រង់ ដោយ​បាន​ឮ​និយាយ​ពី​ការ​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង




ម៉ាកុស 3:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស​នឹង​នាំ​របស់ មក​ជូន​នាង អ្នក​មាន​ទាំង‌ឡាយ​នឹង​នាំ​គ្នា មក​ផ្គាប់‌ផ្គុន​នាង។


“ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្គាល់​ខ្ញុំ មាន​អ្នក​ខ្លះ​កើត​នៅ​ស្រុក​អេស៊ីប អ្នក​ខ្លះ​កើត​នៅ​ស្រុក​បាប៊ី‌ឡូន ខ្លះ​ទៀត​នៅ​ស្រុក​ភីលី‌ស្ទីន ខ្លះ​ទៀត​នៅ​ស្រុក​ទីរ៉ុស និង​ខ្លះ​ទៀត​នៅ​ស្រុក​អេត្យូ‌ពី”


អុលឡោះ‌តាអាឡា​កំពុង​គ្រវី​ដាវ​នៅ​លើ​មេឃ ដាវ​នេះ​នឹង​ធ្លាក់​មក​លើ​ស្រុក​អេដុម ដើម្បី​បំផ្លាញ​ប្រជា‌ជន ដែល​ទ្រង់​បាន​កាត់​ទោស​នេះ ជូន​ដល់​ទ្រង់។


ដោយ​អ្នក​សប្បាយ​រីក‌រាយ​នៅ​ពេល​ឃើញ​ពូជ‌ពង្ស​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង សោក​សង្រេង យើង​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ខ្លួន​វេទនា​យ៉ាង​នោះ​ដែរ។ ភ្នំ​សៀរ​អើយ អ្នក និង​ស្រុក​អេដុម​ទាំង​មូល​មុខ​ជា​ត្រូវ​វិនាស។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា: ដោយ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នោះ យើង​និយាយ​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ឯ​ទៀតៗ ជា​ពិសេស​ប្រឆាំង​នឹង​ស្រុក​អេដុម​ទាំង​មូល ព្រោះ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ពួក​គេ​សប្បាយ​ចិត្ត​រឹប​អូស និង​បំផ្លាញ​ស្រុក​នេះ​ឥត​ត្រា​ប្រណី​ឡើយ។


«អ្នក​ក្រុង​ខូរ៉ាស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះជា​មិន​ខាន។


មាន​មហា‌ជន​ជា​ច្រើន ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ នាំ​គ្នា​ដើរ​តាម​អ៊ីសា។


អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស។ អ៊ីសា​ចូល​ក្នុង​ផ្ទះ​មួយ គាត់​ពុំ​ចង់​ឲ្យ​នរណា​ដឹង​ថា​គាត់​នៅ​ទី​នោះ​ឡើយ តែ​លាក់​មិន​ជិត។


អ៊ីសា​ចេញ​ពី​តំបន់​ក្រុង​ទីរ៉ូស កាត់​តាម​តំបន់​ក្រុង​ស៊ីដូន និង​តំបន់​ស្រុក​ដេកា‌ប៉ូល ឆ្ពោះ​ទៅ​សមុទ្រ​កាលី‌ឡេ​វិញ។


អ៊ីសា​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​នោះ​មក​អង្គុយ​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ​មាន​សិស្ស​ជា​ច្រើន និង​ប្រជា‌ជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​អ៊ីសា​យ៉ាង​កក‌កុញ។


ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុល‌សម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: ទិស​ខាង​ត្បូង លាត​សន្ធឹង​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេដុម ដែល​មាន​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។


ក្រុង​នានា​ដែល​ស្ថិត​នៅ​ចុង​ខាង​ត្បូង នៃ​ទឹក​ដី​របស់​កូន​ចៅ​យូដា ជិត​ព្រំ​ប្រទល់​ស្រុក​អេដុម ក្នុង​វាល​រហោ‌ស្ថាន​ណេ‌កិប​មាន: កាប‌សៀល អេឌើរ យ៉ាគើរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម