អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះ នាងម៉ារីយំ បងប្អូនគាត់ឈ្មោះយ៉ាកកូប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេតើ!
ម៉ាកុស 3:18 - អាល់គីតាប អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកកូបជាកូនអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម ព្រះគម្ពីរខ្មែរសាកល អនទ្រេ; ភីលីព និងបារថូឡូមេ; ម៉ាថាយ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ; ស៊ីម៉ូនអ្នកជាតិនិយម Khmer Christian Bible និងលោកអនទ្រេ លោកភីលីព លោកបារថូឡូមេ លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនអាល់ផាយ លោកថាដេ លោកស៊ីម៉ូនជាអ្នកជាតិនិយម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អនទ្រេ ភីលីព បារថូល៉ូមេ ម៉ាថាយ ថូម៉ាស និងយ៉ាកុប ជាកូនអាល់ផាយ ថាដេ ស៊ីម៉ូន ជាសាសន៍កាណាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងអនទ្រេ១ ភីលីព១ បារថូល៉ូមេ១ ម៉ាថាយ១ ថូម៉ាស១ នឹងយ៉ាកុប ជាកូនអាល់ផាយ១ ថាដេ១ ស៊ីម៉ូន ជាសាសន៍កាណាន១ |
អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះ នាងម៉ារីយំ បងប្អូនគាត់ឈ្មោះយ៉ាកកូប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេតើ!
កាលអ៊ីសាចេញពីទីនោះទៅមុខបន្ដិច គាត់ឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមអ៊ីសាទៅ។
កាលអ៊ីសាដើរកាត់តាមនោះ អ៊ីសាឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមអ៊ីសាទៅ។
យ៉ាកកូបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលអ៊ីសាដាក់ឈ្មោះថា “បោនអ៊ើកេ” ប្រែថា “អ្នកដែលមានចិត្ដខ្លាំងដូចផ្គរលាន់”
តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារីយំ ជាបងប្អូនរបស់យ៉ាកកូប យូសុះ យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន ក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿអ៊ីសាបានឡើយ។
ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់យ៉ះយ៉ា ហើយតាមអ៊ីសាទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស។
ពេលនោះ សិស្សថូម៉ាស់ ហៅឌីឌីម ពោលទៅសិស្សឯទៀតថា៖ «មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយគាត់ដែរ!»។
លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ ហេតុដូចម្ដេចបានជាលោកម្ចាស់បង្ហាញឲ្យតែយើងខ្ញុំស្គាល់លោកម្ចាស់ មិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?»។
លោកស៊ីម៉ូនពេត្រុស លោកថូម៉ាសហៅឌីឌីម លោកណាថាណែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសិស្សរបស់អ៊ីសាពីរនាក់ទៀតនៅជុំគ្នា។
លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវ័កទាំងនោះ គឺពេត្រុស យ៉ូហាន យ៉ាកកូប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ យ៉ាកកូបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់យ៉ាកកូប។
នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកកូប ជាមួយយើង រីឯពួកអះលីជំអះទាំងអស់ ក៏ជួបជុំគ្នានៅទីនោះដែរ។
តើយើងគ្មានសិទ្ធិនឹងនាំប្រពន្ធម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបងប្អូនរបស់អ៊ីសាជាអម្ចាស់ និងដូចលោកកេផាសទេឬ?
ប៉ុន្ដែ ខ្ញុំពុំបានជួបនឹងសាវ័កណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកកូប ជាបងប្អូនរបស់អ៊ីសាជាអម្ចាស់ប៉ុណ្ណោះ។
កាលលោកយ៉ាកកូប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំអះបានទទួលស្គាល់ថា អុលឡោះប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកអ្នកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។
ខ្ញុំ យ៉ាកកូប ជាអ្នកបម្រើអុលឡោះ និងជាអ្នកបម្រើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស សូមជម្រាបមកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។
ខ្ញុំ យូដាស ជាអ្នកបម្រើរបស់អ៊ីសាអាល់ម៉ាហ្សៀស និងជាប្អូនរបស់លោកយ៉ាកកូប សូមជម្រាបមកបងប្អូនដែលអុលឡោះជាបិតាបានត្រាស់ហៅ គឺអ្នកដែលទ្រង់ស្រឡាញ់ ហើយបម្រុងទុកសម្រាប់អ៊ីសាអាល់ម៉ាហ្សៀសសូមជ្រាប។