Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 2:14 - អាល់គីតាប

14 កាល​អ៊ីសា​ដើរ​កាត់​តាម​នោះ អ៊ីសា​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់​ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​អ៊ីសា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 នៅពេល​កំពុង​យាងតាមផ្លូវ ព្រះអង្គ​ទត​ឃើញ​លេវី​កូន​របស់​អាល់ផាយ អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​!” គាត់​ក៏​ក្រោកឡើង​ទៅតាម​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ពេល​កំពុង​យាង​កាត់​តាម​ទីនោះ​ ព្រះអង្គ​បាន​ឃើញ​លោក​លេវី​ ជា​កូន​លោក​អាល់​ផាយ​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធដារ​ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»​ គាត់​បាន​ក្រោក​ឈរ​ឡើង​ រួច​ដើរ​តាម​ព្រះអង្គ​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 កាល​ព្រះ‌អង្គ​យាង​ហួស​ពី​នោះ​ទៅ ទ្រង់​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កាល​ព្រះអង្គ​យាង​កាត់​តាម​នោះ ព្រះអង្គ​ទត​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់‌ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះអង្គ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 លុះ​ទ្រង់​យាង​ហួស​ពី​នោះ​ទៅ ក៏​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ អង្គុយ​នៅ​ត្រង់​កន្លែង​យក​ពន្ធ រួច​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ នោះ​គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់

សូមមើលជំពូក ចម្លង




ម៉ាកុស 2:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។


បន្ទាប់​មក អ៊ីសា​ពិសា​បាយ​នៅ​ផ្ទះ​លោក​លេវី។ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​រួម​តុ​ជា​មួយ​អ៊ីសា និង​ពួក​សិស្ស។ មាន​មនុស្ស​ប្រភេទ​នោះ​ច្រើន​នាក់ បាន​មក​តាម​អ៊ីសា។


អន‌ទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកកូប​ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម


ម៉ាថាយ ថូម៉ាស យ៉ាកកូប​ជា​កូន​របស់​លោក​អាល់ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម


លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវ័ក​ទាំង​នោះ គឺ​ពេត្រុស យ៉ូហាន យ៉ាកកូប លោក​អន‌ទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ យ៉ាកកូប​ជា​កូន​លោក​អាល់ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​យ៉ាកកូប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម