អ៊ីសាឃើញមហាជនទាំងនេះ គាត់ឡើងទៅលើភ្នំ រួចគាត់នៅទីនោះ។ សិស្សនាំគ្នាចូលមកជួបគាត់
ម៉ាកុស 3:13 - អាល់គីតាប បន្ទាប់មក អ៊ីសាឡើងទៅលើភ្នំ។ គាត់បានហៅអស់អ្នកដែលគាត់ពេញចិត្តជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកជួបអ៊ីសា។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវយាងឡើងទៅលើភ្នំ ហើយហៅអ្នកដែលព្រះអង្គសព្វព្រះទ័យមក ពួកគេក៏មកឯព្រះអង្គ Khmer Christian Bible បន្ទាប់មក ព្រះអង្គបានយាងឡើងទៅលើភ្នំ ហើយបានហៅអស់អ្នកដែលព្រះអង្គពេញចិត្ដ ពួកគេក៏បានមកឯព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូយាងឡើងទៅលើភ្នំ។ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់ |
អ៊ីសាឃើញមហាជនទាំងនេះ គាត់ឡើងទៅលើភ្នំ រួចគាត់នៅទីនោះ។ សិស្សនាំគ្នាចូលមកជួបគាត់
អ៊ីសាតែងតាំងសាវ័កដប់ពីរនាក់ ឲ្យគេនៅជាមួយគាត់ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ
ពេលនោះ អ៊ីសាហៅសិស្សទាំងដប់ពីរនាក់មក រួចគាត់ចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញអ៊ីព្លេសផង។
អ៊ីសាត្រាស់ហៅសិស្សទាំងដប់ពីរនាក់មកជួបជុំគ្នា ហើយអ៊ីសាប្រទានអំណាចឲ្យគេបណ្ដេញអ៊ីព្លេសទាំងអស់ និងមើលជំងឺផ្សេងៗឲ្យបានជា។