Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​មាន​បន្ទូល​ហៅ​អស់​អ្នក ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​ហៅ ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​ឯ​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 បន្ទាប់មក ព្រះយេស៊ូវ​យាង​ឡើងទៅ​លើ​ភ្នំ ហើយ​ហៅ​អ្នកដែល​ព្រះអង្គ​សព្វព្រះទ័យ​មក ពួកគេ​ក៏​មកឯ​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 បន្ទាប់​មក​ ព្រះអង្គ​បាន​យាង​ឡើង​ទៅ​លើ​ភ្នំ​ ហើយ​បាន​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​ពេញ​ចិត្ដ​ ពួកគេ​ក៏​បាន​មក​ឯ​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បន្ទាប់​មក ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ។ ព្រះអង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 បន្ទាប់​មក អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ។ គាត់​បាន​ហៅ​អស់​អ្នក​ដែល​គាត់​ពេញ​ចិត្ត​ជ្រើស‌រើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​ជួប​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាកុស 3:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​ឃើញ​ហ្វូង​មនុស្ស ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​កាល​បាន​គង់​ចុះ​ហើយ នោះ​ពួក​សិស្ស​ចូល​មក​ឯ​ទ្រង់


រួច​ទ្រង់​ដំរូវ​១២​នាក់​ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​បាន​ចាត់​គេ ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រដៅ


ទ្រង់​ហៅ​ពួក​១២​នាក់​មក ចាប់​តាំង​ចាត់​ឲ្យ​គេ​ទៅ​២​នាក់ៗ ទ្រង់​ប្រទាន​ឲ្យ​មាន​អំណាច​លើ​អស់​ទាំង​អារក្ស‌អសោចិ៍​ផង


លុះ​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​ព្រះ‌ចេស្តា នឹង​អំណាច​លើ​អស់​ទាំង​អារក្ស ហើយ​ឲ្យ​អាច​មើល​ជំងឺ​ឲ្យ​ជា


នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ជា​មួយ​នឹង​ពួក​សិស្ស​នៅ​ទី​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម