គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកសពអ៊ីសា។ លោកពីឡាតក៏បញ្ជាឲ្យគេប្រគល់សពមកគាត់។
ម៉ាកុស 15:45 - អាល់គីតាប បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់សពទៅយូសុះ។ ព្រះគម្ពីរខ្មែរសាកល នៅពេលបានដឹងពីមេទាហានលើមួយរយនាក់ហើយ ពីឡាត់ក៏ប្រគល់ព្រះសពឲ្យយ៉ូសែប។ Khmer Christian Bible ពេលដឹងដំណឹងពីនាយទាហាននោះហើយ គាត់ក៏ប្រគល់សពព្រះអង្គឲ្យលោកយ៉ូសែប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកបានដឹងពីមេទ័ពនោះថាព្រះអង្គសុគតមែន លោកក៏ប្រគល់ព្រះសពព្រះអង្គដល់លោកយ៉ូសែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមេទ័ពបានជំរាបឲ្យលោកជ្រាបហើយ នោះលោកក៏អនុញ្ញាតឲ្យព្រះសពដល់យ៉ូសែប |
គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកសពអ៊ីសា។ លោកពីឡាតក៏បញ្ជាឲ្យគេប្រគល់សពមកគាត់។
នាយទាហានរ៉ូម៉ាំង ដែលឈរនៅខាងមុខអ៊ីសា ឃើញអ៊ីសារលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាបុត្រារបស់អុលឡោះមែន!»។
លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាអ៊ីសាស្លាប់យ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា អ៊ីសាស្លាប់យូរហើយឬ។
យូសុះទិញក្រណាត់ផាឌិប លោកយកសពអ៊ីសាចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។
បន្ទាប់មក យូសុះ ជាអ្នកស្រុកអើរីម៉ាថេបានទៅសុំច្បាប់លោកពីឡាត យកសពអ៊ីសា។ យូសុះនេះក៏ជាសិស្សរបស់អ៊ីសាដែរតែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតឲ្យ ហើយយូសុះក៏មកដោះសពយកទៅ។