Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 15:45 - ព្រះគម្ពីរខ្មែរសាកល

45 នៅពេល​បាន​ដឹង​ពី​មេទាហានលើមួយរយនាក់​ហើយ ពីឡាត់​ក៏​ប្រគល់​ព្រះសព​ឲ្យ​យ៉ូសែប​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

45 ពេល​ដឹង​ដំណឹង​ពី​នាយ​ទាហាន​នោះ​ហើយ​ គាត់​ក៏​ប្រគល់​សព​ព្រះអង្គ​ឲ្យ​លោក​យ៉ូសែប​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ពេល​លោក​បាន​ដឹង​ពី​មេ​ទ័ព​នោះ​ថា​ព្រះ‌អង្គ​សុគត​មែន លោក​ក៏​ប្រគល់​ព្រះ‌សព​ព្រះ‌អង្គ​ដល់​លោក​យ៉ូសែប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​រាយ‌ការណ៍​ពី​នាយ​ទាហាន​រួច​ហើយ លោក​ក៏​អនុញ្ញាត​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ទៅ​លោក​យ៉ូសែប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 កាល​មេ​ទ័ព​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ហើយ នោះ​លោក​ក៏​អនុញ្ញាត​ឲ្យ​ព្រះ‌សព​ដល់​យ៉ូសែប

សូមមើលជំពូក ចម្លង

អាល់គីតាប

45 បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​រាយ‌ការណ៍​ពី​នាយ​ទាហាន​រួច​ហើយ លោក​ក៏​អនុញ្ញាត​ឲ្យ​គេ​ប្រគល់​សព​ទៅ​យូសុះ។

សូមមើលជំពូក ចម្លង




ម៉ាកុស 15:45
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ចូលទៅ​ជួប​ពីឡាត់ សុំ​យក​ព្រះសព​ព្រះយេស៊ូវ ពីឡាត់​ក៏​បញ្ជា​ឲ្យ​ប្រគល់​ដល់​គាត់​។


មេទាហានលើមួយរយនាក់​ដែល​ឈរ​ទល់មុខ​ព្រះអង្គ ឃើញ​ថា​ព្រះអង្គ​ផុតដង្ហើម​យ៉ាងដូច្នេះ ក៏​ពោលថា​៖ “បុរស​នេះ​ពិតជា​ព្រះបុត្រារបស់ព្រះ​មែន​!”។


ពីឡាត់​ក៏​ភ្ញាក់ផ្អើល​ដែល​ព្រះយេស៊ូវ​បាន​សុគត​ហើយ ដូច្នេះ​គាត់​ហៅ​មេទាហានលើមួយរយនាក់​មក សួរថា​តើ​ព្រះអង្គ​សុគត​ហើយ​ឬនៅ​។


យ៉ូសែប​ទិញ​ក្រណាត់ផាឌិប ហើយ​យក​ព្រះសព​ចុះ រុំ​នឹង​ក្រណាត់ផាឌិប​នោះ រួច​ដាក់​ក្នុង​រូងផ្នូរ​ដែល​បាន​ដាប់លុង​ក្នុង​ថ្មដា​។ បន្ទាប់មក គាត់​ប្រមៀល​ថ្ម​មួយ​ខ្ទប់​នឹង​មាត់​រូង​។


បន្ទាប់ពីការទាំងនេះ យ៉ូសែប​អ្នកអើរីម៉ាថេ​សុំ​ពីឡាត់​ដើម្បី​យក​ព្រះសព​ព្រះយេស៊ូវ​ចេញ​។ គាត់​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ ប៉ុន្តែ​លាក់មុខ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ពីឡាត់​បាន​អនុញ្ញាត ដូច្នេះ​គាត់​ក៏​មក ហើយ​យក​ព្រះសព​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម