ម៉ាកុស 1:38 - អាល់គីតាប អ៊ីសាបានប្រាប់ទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះឯង»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“យើងនាំគ្នាទៅកន្លែងផ្សេងក្នុងភូមិជិតៗ ដើម្បីឲ្យខ្ញុំបានប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំបានមកដើម្បីការនេះឯង”។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរយើងនាំគ្នាទៅក្រុងផ្សេងៗដែលនៅជិតនេះ ដើម្បីឲ្យខ្ញុំប្រកាសនៅទីនោះដែរ ដ្បិតខ្ញុំមកដើម្បីធ្វើការនេះឯង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ចូរយើងនាំគ្នាទៅភូមិនានាដែលនៅជិតនេះ ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅទីនោះដែរ ដ្បិតដោយហេតុនោះហើយបានជាខ្ញុំមក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អ*នៅទីនោះដែរ ដ្បិតខ្ញុំចេញមក ដើម្បីបំពេញការនេះឯង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មានបន្ទូលតបថា ចូរយើងទៅក្នុងអស់ទាំងភូមិនៅជុំវិញ ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅភូមិទាំងនោះដែរ ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក |
អ៊ីសាទៅគ្រប់ទីកន្លែង ក្នុងស្រុកកាលីឡេហើយប្រកាសដំណឹងល្អនៅតាមសាលាប្រជុំទាំងឡាយ ព្រមទាំងដេញអ៊ីព្លេសចេញពីមនុស្សផង។
អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់អុលឡោះជាបិតារបស់កូនទេឬ?»។
ប៉ុន្តែ អ៊ីសាប្រាប់ទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អអំពីនគររបស់អុលឡោះទៅក្រុងឯទៀតៗដែរ ដ្បិតអុលឡោះបានចាត់ខ្ញុំឲ្យមកបំពេញការនេះឯង»។
ខ្ញុំបានចេញពីអុលឡោះជាបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯអុលឡោះជាបិតាវិញ»។
ខ្ញុំបានសំដែងសិរីរុងរឿងរបស់អុលឡោះនៅលើផែនដី ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលទ្រង់បញ្ជា ឲ្យខ្ញុំធ្វើនោះចប់សព្វគ្រប់ដែរ។
ដ្បិតខ្ញុំបានប្រគល់បន្ទូលដែលអុលឡោះប្រទានមកខ្ញុំទៅឲ្យគេ គេបានទទួលបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ខ្ញុំបានចេញមកពីអុលឡោះមែន ព្រមទាំងជឿថាទ្រង់បានចាត់ខ្ញុំឲ្យមកទៀតផង។
យើងត្រូវធ្វើកិច្ចការរបស់អុលឡោះដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។