Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 1:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 តែ​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​យើង​ទៅ​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ភូមិ​ទាំង​នោះ​ដែរ ដ្បិត​គឺ​ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“យើង​នាំគ្នា​ទៅ​កន្លែងផ្សេង​ក្នុង​ភូមិ​ជិតៗ ដើម្បីឲ្យ​ខ្ញុំ​បាន​ប្រកាស​ដំណឹងល្អ​នៅ​ទីនោះ​ដែរ ដ្បិត​ខ្ញុំ​បាន​មក​ដើម្បី​ការនេះ​ឯង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​យើង​នាំ​គ្នា​ទៅ​ក្រុង​ផ្សេងៗ​ដែល​នៅ​ជិត​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​នៅ​ទីនោះ​ដែរ​ ដ្បិត​ខ្ញុំ​មក​ដើម្បី​ធ្វើការ​នេះ​ឯង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ថា៖ «ចូរ​យើង​នាំ​គ្នា​ទៅ​ភូមិ​នានា​ដែល​នៅ​ជិត​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ទី​នោះ​ដែរ ដ្បិត​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អ*​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក ដើម្បី​បំពេញ​ការ​នេះ​ឯង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 អ៊ីសា​បាន​ប្រាប់​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អ​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក​ដើម្បី​បំពេញ​ការ​នេះ​ឯង»។

សូមមើលជំពូក ចម្លង




ម៉ាកុស 1:38
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​បាន​ឃើញ​ទ្រង់​ហើយ នោះ​ក៏​ទូល​ថា មនុស្ស​ទាំង​អស់​កំពុង​តែ​រក​ទ្រង់


ទ្រង់​ក៏​ប្រកាស​ប្រាប់​នៅ​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​របស់​គេ គ្រប់​ក្នុង​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ដេញ​អារក្ស​ផង។


ទ្រង់​មាន​បន្ទូល​តប​ថា អ្នក​ម្តាយ​រក​ខ្ញុំ​ធ្វើ​អី តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ទេ​ឬ​អី


តែ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ ដល់​អស់​ទាំង​ស្រុក​ឯ​ទៀត​ដែរ គឺ​ហេតុ​នោះ​បាន​ជា​ព្រះវរ‌បិតា​ចាត់​ឲ្យ​ខ្ញុំ​មក


ខ្ញុំ​បាន​ចេញ​ពី​ព្រះវរ‌បិតា​មក​មែន ហើយ​បាន​មក​ក្នុង​លោកីយ ក៏​នឹង​ចេញ​ពី​លោកីយ ទៅ​ឯ​ព្រះវរ‌បិតា​វិញ​ទៀត។


ទូលបង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​ប្រគល់​មក​ឲ្យ​ធ្វើ


ដ្បិត​អស់​ទាំង​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូលបង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន


កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយ នោះ​ត្រូវ​តែ​ខ្ញុំ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដ្បិត​យប់​ដល់​មក នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម