ស្តេចហេសេគា និងពួកមន្ត្រីមកមើលគំនរជំនូនទាំងនោះ ហើយនាំគ្នាអរគុណអុលឡោះតាអាឡា និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។
ភីលីព 4:10 - អាល់គីតាប ខ្ញុំមានអំណរក្នុងអ៊ីសាជាអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុនបងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសំដែងទឹកចិត្ដរបស់បងប្អូនចំពោះខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំអរសប្បាយក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដែលនៅទីបំផុត អ្នករាល់គ្នាបាននឹកដល់ខ្ញុំសាជាថ្មីឡើងវិញនៅឥឡូវនេះ។ អ្នករាល់គ្នាបាននឹកដល់ខ្ញុំមែន គ្រាន់តែមិនមានឱកាសបង្ហាញប៉ុណ្ណោះ។ Khmer Christian Bible ខ្ញុំមានអំណរក្នុងព្រះអម្ចាស់ណាស់ដែលអ្នករាល់គ្នាបានគិតដល់ខ្ញុំជាថ្មីនៅទីបំផុតនេះ ដ្បិតអ្នករាល់គ្នាពិតជាបានគិតដល់ខ្ញុំមែន ប៉ុន្ដែអ្នករាល់គ្នាគ្មានឱកាស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមានអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែមិនមានឱកាសសម្តែងពីទឹកចិត្តនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុន បងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសម្តែងទឹកចិត្តរបស់បងប្អូនចំពោះខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមានសេចក្ដីអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែរកឱកាសគ្មាន |
ស្តេចហេសេគា និងពួកមន្ត្រីមកមើលគំនរជំនូនទាំងនោះ ហើយនាំគ្នាអរគុណអុលឡោះតាអាឡា និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។
តើទ្រង់មិនមកវិញ ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឲ្យប្រជារាស្ត្ររបស់ទ្រង់ មានអំណរសប្បាយរួមជាមួយទ្រង់ទេឬ?
អស់អ្នកដែលធ្លាប់ជ្រកនៅក្រោម ម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។ ពួកគេនឹងធ្វើស្រែចម្ការសាជាថ្មី ពួកគេនឹងចំរុងចំរើនដូចដើមទំពាំងបាយជូរ ហើយមានឈ្មោះល្បីល្បាញដូចស្រា នៅស្រុកលីបង់។
ពេលខ្ញុំនៅជាមួយបងប្អូន បើខ្ញុំខ្វះខាតអ្វីៗ ខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូនបានជួយផ្គត់ផ្គង់ នូវអ្វីៗដែលខ្ញុំត្រូវការ។ ក្នុងគ្រប់កិច្ចការ ខ្ញុំបានចៀសវាងកុំឲ្យខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។
ដោយប្រកាសសេចក្ដីពិត ដោយអំណាចរបស់អុលឡោះ។ យើងយកសេចក្ដីសុចរិតធ្វើជាអាវុធវាយប្រយុទ្ធ និងការពារ
ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្ដអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
ចំពោះអ្នកដែលទទួលការអប់រំខាងបន្ទូលនៃអុលឡោះ ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។
យើងខ្ញុំ ប៉ូល និងធីម៉ូថេជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសអ៊ីសា សូមជម្រាបមកប្រជាជនដ៏បរិសុទ្ធទាំងអស់ ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសានៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និងអ្នកជំនួយសូមជ្រាប។
ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរគុណអុលឡោះជាម្ចាស់របស់ខ្ញុំជានិច្ច
ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់អាល់ម៉ាហ្សៀស គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។