Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 4:10 - Khmer Christian Bible

10 ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះអម្ចាស់​ណាស់​ដែល​អ្នក​រាល់គ្នា​បាន​គិត​ដល់​ខ្ញុំ​ជា​ថ្មី​នៅ​ទីបំផុត​នេះ​ ដ្បិត​អ្នក​រាល់គ្នា​ពិត​ជា​បាន​គិត​ដល់​ខ្ញុំ​មែន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​គ្មាន​ឱកាស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ខ្ញុំ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​យ៉ាងខ្លាំង ដែល​នៅទីបំផុត អ្នករាល់គ្នា​បាន​នឹក​ដល់​ខ្ញុំ​សាជាថ្មីឡើងវិញ​នៅ​ឥឡូវនេះ​។ អ្នករាល់គ្នា​បាន​នឹក​ដល់​ខ្ញុំ​មែន គ្រាន់តែ​មិនមានឱកាស​បង្ហាញ​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជា‌និច្ច​ដែរ តែ​មិន​មាន​ឱកាស​សម្តែង​ពី​ទឹក​ចិត្ត​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បងប្អូន​បាន​នឹក​គិត​ដល់​ខ្ញុំ​ជា​ថ្មី​ឡើង​វិញ។ កាល​ពី​មុន បងប្អូន​ក៏​បាន​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បងប្អូន​គ្មាន​ឱកាស​នឹង​សម្តែង​ទឹក​ចិត្ត​របស់​បងប្អូន​ចំពោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ខ្ញុំ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជានិច្ច​ដែរ តែ​រក​ឱកាស​គ្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ខ្ញុំ​មាន​អំណរ​ក្នុង​អ៊ីសា‌ជាអម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បង​ប្អូន​បាន​នឹក​គិត​ដល់​ខ្ញុំ​ជា​ថ្មី​ឡើង​វិញ។ កាល​ពី​មុន​បង​ប្អូន​ក៏​បាន​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បង​ប្អូន​គ្មាន​ឱកាស​នឹង​សំដែង​ទឹក​ចិត្ដ​របស់​បង​ប្អូន​ចំពោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ភីលីព 4:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ហើយ​មាន​ភាព​ខ្វះខាត​ នោះ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ទេ​ ព្រោះ​ពួក​បងប្អូន​ដែល​មក​ពី​ស្រុក​ម៉ាសេដូន​បាន​បំពេញ​ភាព​ខ្វះខាត​របស់​ខ្ញុំ​ នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ ខ្ញុំ​បាន​រក្សា​ខ្លួន​ខ្ញុំ​មិន​ឲ្យ​ត្រលប់​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​ទេ​ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៀត។​


និង​ដោយ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ ដោយ​អំណាច​អស្ចារ្យ​របស់​ព្រះជាម្ចាស់​តាមរយៈ​គ្រឿង​សឹក​នៃ​សេចក្ដី​សុចរិត​ដែល​កាន់​នៅ​ដៃ​ស្ដាំ​ និង​នៅ​ដៃ​ឆ្វេង​


ហេតុ​នេះ​ កាល​ណា​យើង​មាន​ឱកាស​ យើង​ត្រូវ​ប្រព្រឹត្ដ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​ ជា​ពិសេស​ចំពោះ​បងប្អូន​រួម​ជំនឿ។​


ចូរឲ្យអ្នក​ដែល​រៀន​ព្រះបន្ទូល​ចែក​រំលែក​របស់​ល្អៗ​ទាំង​អស់​ដល់​អ្នក​ដែល​បង្រៀន។​


ខ្ញុំ​ប៉ូល​ និង​ធីម៉ូថេ​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ជូន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​ពួកអ្នក​មើល​ខុសត្រូវ​ និង​ពួកអ្នក​ជំនួយ​នៅ​ក្រុង​ភីលីព​


ខ្ញុំ​អរព្រះគុណ​ព្រះ​របស់​ខ្ញុំ​ រាល់​ពេល​ដែល​ខ្ញុំ​នឹកចាំ​ពី​អ្នក​រាល់គ្នា​


ព្រោះ​ដោយសារ​កិច្ចការ​របស់​ព្រះគ្រិស្ដ​ គាត់​ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ​ គាត់​បាន​ប្រថុយ​ជីវិត​ដើម្បី​បំពេញ​ភាព​ខ្វះខាត​ក្នុង​កិច្ចការ​របស់​អ្នក​រាល់គ្នា​សម្រាប់​ខ្ញុំ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម