ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 8:31 - អាល់គីតាប

ប្រពន្ធ​ចុង​របស់​លោក​នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​គាត់ ដែល​គាត់​ដាក់​ឈ្មោះ​ថា អប៊ី‌ម៉ា‌ឡេក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រពន្ធ​ចុង​របស់​លោក​ដែល​នៅ​ស៊ីគែម ក៏​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក​ដែរ លោក​ដាក់​ឈ្មោះ​ថា អ័ប៊ី‌ម៉្មា‌ឡិច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ីម៉ា‌ឡេក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ប្រពន្ធ​ចុង​របស់​លោក​ដែល​នៅ​ស៊ីគែម នាង​ក៏​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក​ដែរ លោក​ដាក់​ឈ្មោះ​ថា អ័ប៊ី‌ម៉្មា‌ឡិច

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 8:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាជើរ​សំរាល​បាន​កូន​ប្រុស​មួយ​ជូន​អ៊ីប្រាំ ហើយ​អ៊ីប្រាំ​ដាក់​ឈ្មោះ​កូន​ដែល​ហាជើរ​បាន​បង្កើត​ជូន​គាត់​នោះ​ថា “អ៊ីស្មា‌អែល”។


អ៊ីព្រហ៊ីម​តែង​ប្រាប់​គេ​ថា សារ៉ា ជា​ភរិយា​របស់​គាត់​នោះ ត្រូវ​ជា​ប្អូន​ស្រី​របស់​គាត់​ទេ។ អប៊ីម៉ា‌ឡិច ជា​ស្តេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​សារ៉ា​មក។


រីឯ​ប្រពន្ធ​ទី​ពីរ​របស់​ណាឃរ ឈ្មោះ​រេយូ‌ម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម៉ាកា។


គាត់​មាន​កូន​ប្រុស​ទាំង​អស់​ចិត​សិប​នាក់ ដ្បិត​គាត់​មាន​ប្រពន្ធ​ច្រើន។


លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស​បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភ‌មង្គល បន្ទាប់​មក គាត់​ក៏​ស្លាប់​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់ ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក​នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។


ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​គាត់ អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​គាត់​ទាំង​ចិត​សិប​នាក់​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​លើក​អប៊ី‌ម៉ា‌ឡេក ជា​កូន​ស្ត្រី​បម្រើ​របស់​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់​ញាតិ​របស់​អ្នក​រាល់​គ្នា។