Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ីម៉ា‌ឡេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ប្រពន្ធ​ចុង​របស់​លោក​ដែល​នៅ​ស៊ីគែម ក៏​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក​ដែរ លោក​ដាក់​ឈ្មោះ​ថា អ័ប៊ី‌ម៉្មា‌ឡិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឯ​ប្រពន្ធ​ចុង​របស់​លោក​ដែល​នៅ​ស៊ីគែម នាង​ក៏​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក​ដែរ លោក​ដាក់​ឈ្មោះ​ថា អ័ប៊ី‌ម៉្មា‌ឡិច

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ប្រពន្ធ​ចុង​របស់​លោក​នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​គាត់ ដែល​គាត់​ដាក់​ឈ្មោះ​ថា អប៊ី‌ម៉ា‌ឡេក។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ហាការ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​អាប់រ៉ាម ហើយ​លោក​អាប់រ៉ាម​ដាក់​ឈ្មោះ​កូន​ដែល​នាង​ហាការ​បាន​បង្កើត​ជូន​លោក​នោះ​ថា “អ៊ីស្មា‌អែល”។


លោក​អប្រាហាំ​តែង​ប្រាប់​គេ​ថា លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​នោះ ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ទេ។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ស្រី​សារ៉ា​មក។


រីឯ​ប្រពន្ធ​ទី​ពីរ​របស់​លោក​ណាឃរ ឈ្មោះ​នាង​រេយូ‌ម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម៉ាកា។


លោក​មាន​កូន​ប្រុស​ទាំង​អស់​ចិត‌សិប​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។


លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភមង្គល បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។ គេ​បាន​បញ្ចុះ​សព​លោក​ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។


ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​លោក អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​លោក​ទាំង​ចិត‌សិប​នាក់​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​លើក​អប៊ីម៉ា‌ឡេក ជា​កូន​ស្ត្រី​បម្រើ​របស់​លោក ឲ្យ​ធ្វើ​ជា​ស្ដេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម