Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឯ​ប្រពន្ធ​ចុង​របស់​លោក​ដែល​នៅ​ស៊ីគែម នាង​ក៏​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក​ដែរ លោក​ដាក់​ឈ្មោះ​ថា អ័ប៊ី‌ម៉្មា‌ឡិច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ប្រពន្ធ​ចុង​របស់​លោក​ដែល​នៅ​ស៊ីគែម ក៏​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក​ដែរ លោក​ដាក់​ឈ្មោះ​ថា អ័ប៊ី‌ម៉្មា‌ឡិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ីម៉ា‌ឡេក។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ប្រពន្ធ​ចុង​របស់​លោក​នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​គាត់ ដែល​គាត់​ដាក់​ឈ្មោះ​ថា អប៊ី‌ម៉ា‌ឡេក។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាការ​ក៏​បង្កើត​កូន​ប្រុស​១​ឲ្យ​អាប់រ៉ាម ហើយ​អាប់រ៉ាម​ឲ្យ​កូន​ដែល​ហាការ​បង្កើត​នោះ​ឈ្មោះ អ៊ីស‌ម៉ាអែល


អ័ប្រា‌ហាំ​ក៏​និយាយ​ពី​សារ៉ា​ប្រពន្ធ​គាត់​ថា​ជា​ប្អូន​វិញ រួច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ស្តេច​កេរ៉ា​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​នាំ​យក​សារ៉ា​មក


ចំណែក​ប្រពន្ធ​ចុង​របស់​គាត់​ដែល​ឈ្មោះ​រេយូម៉ា នាង​បង្កើត​បាន​ធេបា កាហាំ ថាហាស នឹង​ម្អាកា។


លោក​បង្កើត​បាន​កូន​ប្រុស​៧០​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ជា​ច្រើន


គេឌាន​ជា​កូន​យ៉ូអាស​ក៏​ស្លាប់​ទៅ ក្នុង​កាល​ដែល​មាន​អាយុ​វែង​យឺន‌យូរ​ល្អ គេ​បាន​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​យ៉ូអាស ជា​ឪពុក​នៅ​អូប្រា ជា​ក្រុង​របស់​អ័បៀ‌ស៊ើរ។


ហើយ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​មក​ទាស់​នឹង​ពួក​គ្រួ​ឪពុក​ខ្ញុំ​វិញ ព្រម​ទាំង​សំឡាប់​កូន​របស់​លោក​ទាំង​៧០​នាក់ នៅ​លើ​ថ្ម​តែ​១ ហើយ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​របស់​បាវ​បំរើ​លោក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​បណ្តា​មនុស្ស​នៅ​ស៊ីគែម ដោយ​ព្រោះ​តែ​គេ​ជា​សាច់‌ញាតិ នឹង​អ្នក​រាល់​គ្នា​ដូច្នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម