ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 8:24 - អាល់គីតាប

លោក​គេឌាន​និយាយ​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​ឲ្យ​ខ្ញុំ»- ជន‌ជាតិ​ម៉ាឌាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ៊ីស្មា‌អែល​ទាំង​អស់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​គេ​ឌាន​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​អ្នក​រាល់​គ្នារឹប​អូស​យក​បាន មក​ឲ្យ​ខ្ញុំ» (ដ្បិត​ខ្មាំងសត្រូវ​សុទ្ធ​តែ​មាន​ក្រវិល​មាស ព្រោះគេ​ជា​កូន​ចៅ​អ៊ីស‌ម៉ា‌អែល)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​ឲ្យ​ខ្ញុំ»- ជន‌ជាតិ​ម៉ាឌាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល​ទាំង​អស់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​ថា អញ​សូម​ដល់​ឯង​រាល់​គ្នា​តែ​ប៉ុណ្ណេះ គឺ​សូម​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ក្រវិល​ដែល​ចាប់​បាន​ជា​របឹប​នោះ​មក​អញ (ពួក​ខ្មាំង​នោះ​សុទ្ធ​តែ​មាន​ក្រវិល​មាស ដ្បិត​ជា​ពួក​កូន​ចៅ​អ៊ីស‌ម៉ាអែល)

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 8:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អូដ្ឋ​បាន​ផឹក​ទឹក​ឆ្អែត​ហើយ អ្នក​បម្រើ​នោះ​ក៏​យក​ចិញ្ចៀន​មាស​មួយ​វង់ ទម្ងន់​មួយ​ជី​កន្លះ មក​ឲ្យ​នាង រួច​យក​កង​ដៃ​មាស​មួយ​គូ ដែល​មាន​ទម្ងន់​បី​តម្លឹង មក​ពាក់​ឲ្យ​នាង​ដែរ។


រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក​បំពាក់​ចេញ​មក​ជូន​រ៉ហ្វ៊ីកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្តាយ​របស់​នាង​ដែរ។


នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​អ៊ីស្មា‌អែល កូន​របស់​អ៊ីព្រហ៊ីម ជា​កូន​ដែល​ហាជើរ អ្នក​បម្រើ​របស់​សារ៉ា បង្កើត​ជូន​អ៊ីព្រហ៊ីម។


កូន​ចៅ​របស់​អ៊ីស្មា‌អែល មាន​ឈ្មោះ​តាម​ជំបួរ​វង្ស​ត្រកូល ដូច​តទៅ: នេបា‌យ៉ូត ជា​កូន​ច្បង កេដារ អ័ឌ‌បែល មីប‌សាម


គេ​បាន​នាំ​គ្នា​យក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ដោះ​ក្រវិល​ត្រចៀក ជូន​យ៉ាកកូប។ យ៉ាកកូប​ក៏​យក​របស់​ទាំង​នោះ ទៅ​កប់​ក្រោម​ដើម​ពោធិ​នៅ​ជិត​ក្រុង​ស៊ីគែម។


បន្ទាប់​មក​គេ​អង្គុយ​បរិភោគ​អាហារ។ ពេល​នោះ គេ​ក្រឡេក​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្មា‌អែល​មួយ​ក្រុម ជិះ​អូដ្ឋ​មក​ពី​ស្រុក​កាឡាដ។ អ្នក​ទាំង​នោះ​ដឹក​គ្រឿង​ក្រអូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង​ទេស យក​ទៅ​ស្រុក​អេស៊ីប។


បន្ទាប់​មក​មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យូសុះ​ចេញ​ពី​អណ្តូង រួច​លក់​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យូសុះ​ទៅ​ស្រុក​អេស៊ីប។


ស្តេច​អ៊ីស្រ‌អែល​ប្រាប់​គេ​ឲ្យ​ជម្រាប​ស្តេច​បេនហា‌ដាដ​ដូច​ត​ទៅ: «“អ្នក​ដែល​ចេញ​ទៅ​ច្បាំង មិន​ត្រូវ​អួត‌អាង​ដូច​អ្នក​ច្បាំង​ឈ្នះ​នោះ​ឡើយ!”»។


ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​តាម​ពាក្យ​ដែល​ម៉ូសា​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក​បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។


ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ក៏​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​របស់​ពួក​គេ យក​មក​ជូន​ហារូន។


ហារូន​យក​ក្រវិល​ទាំង​នោះ​ទៅ​សិត​ធ្វើ​ជា​រូប​កូន​គោ​មួយ។ បន្ទាប់​មក ពួក​គេ​ស្រែក​ឡើង​ថា៖ «អ៊ីស្រ‌អែល​អើយ នេះ​ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!»។


ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ធ្វើ​យញ្ញ‌បូជា​ជូន​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រ‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”។


គ្រឿង​អលង្ការ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​អំនួត ពួក​គេ​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ទៅ​សូន ធ្វើ​ជា​រូប​ព្រះ​ដ៏​ចង្រៃ គួរ​ស្អប់​ខ្ពើម។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ គ្រឿង​អលង្ការ​របស់​ពួក​គេ​អស់​តម្លៃ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​សូម​ជូន​ក្រវិល​ទៅ​គាត់ ដោយ​ស្មោះ​អស់​ពី​ចិត្ត»។ ពួក​គេ​ក៏​ត្រដាង​អាវ​ធំ​មួយ​នៅ​លើ​ដី ហើយ​ម្នាក់ៗ​ដាក់​ក្រវិល​ដែល​ខ្លួន​រឹប​អូស​យក​បាន​ពី​សត្រូវ​លើ​អាវ​នោះ។


តើ​គួរ​ឲ្យ​អញ​យក​នំបុ័ង យក​ទឹក និង​សាច់​ដែល​អញ​បាន​បំរុង​ទុក​សម្រាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​ឲ្យ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។