អ្នកស្រុកអ៊ីស្រអែលទាំងមូល ចូលទៅជួបទត ហើយសួរថា៖ «ហេតុអ្វីស្តេចទុកឲ្យតែបងប្អូនជនជាតិយូដាដង្ហែស្តេច ដោយនាំស្តេច និងរាជវង្សានុវង្សឆ្លងទន្លេយ័រដាន់ដូច្នេះ ដ្បិតយើងខ្ញុំក៏ជាប្រជារាស្ត្ររបស់ស្តេចដែរ?»។
ពួកចៅហ្វាយ 8:1 - អាល់គីតាប កុលសម្ព័ន្ធអេប្រាអ៊ីមពោលទៅកាន់លោកគេឌានថា៖ «ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះយើងខ្ញុំដូច្នេះ? ពេលចេញទៅប្រយុទ្ធជាមួយជនជាតិម៉ាឌាន ហេតុអ្វីបានជាអ្នកមិនហៅយើងខ្ញុំទៅផង?»។ ពួកគេស្តីបន្ទោសលោកយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកអេប្រាអិមបន្ទោសគេឌានថា៖ «តើលោកបានប្រព្រឹត្តអ្វីចំពោះយើងដូច្នេះ? ពេលលោកចេញទៅច្បាំងនឹងសាសន៍ម៉ាឌាន ហេតុអ្វីបានជាមិនហៅយើងទៅផង?» គេក៏បន្ទោសលោកជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធអេប្រាអ៊ីមពោលទៅកាន់លោកគេឌានថា៖ «ហេតុអ្វីបានជាលោកប្រព្រឹត្តចំពោះយើងខ្ញុំដូច្នេះ? ពេលចេញទៅប្រយុទ្ធជាមួយជនជាតិម៉ាឌាន ហេតុអ្វីបានជាលោកមិនហៅយើងខ្ញុំទៅផង?»។ ពួកគេស្ដីបន្ទោសលោកយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកអេប្រាអិមស្តីលោកថា អ្នកបានធ្វើអ្វីនឹងយើងដូច្នេះ គឺដែលអ្នកបានទៅច្បាំងនឹងសាសន៍ម៉ាឌាន ឥតហៅយើងផងនេះ គេក៏បន្ទោសលោកជាខ្លាំង |
អ្នកស្រុកអ៊ីស្រអែលទាំងមូល ចូលទៅជួបទត ហើយសួរថា៖ «ហេតុអ្វីស្តេចទុកឲ្យតែបងប្អូនជនជាតិយូដាដង្ហែស្តេច ដោយនាំស្តេច និងរាជវង្សានុវង្សឆ្លងទន្លេយ័រដាន់ដូច្នេះ ដ្បិតយើងខ្ញុំក៏ជាប្រជារាស្ត្ររបស់ស្តេចដែរ?»។
ជនជាតិយូដាទាំងអស់តបទៅជនជាតិអ៊ីស្រអែលវិញថា៖ «ពួកយើងជាប់សាច់ញាតិនឹងស្តេច ជិតជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងសម្បារដូច្នេះ? ពួកយើងមិនមែនរស់ដោយសារស្តេចទេ ហើយពួកយើងក៏មិនបានទទួលអំណោយអ្វីពីស្តេចដែរ»។
ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើ ការក្ដៅក្រហាយក៏រមែងធ្វើឲ្យ មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។
ខ្ញុំយល់ឃើញថា ការនឿយហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់មានជោគជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
ពេលអេប្រាអ៊ីមហាមាត់និយាយ ប្រជាជនញ័ររន្ធត់គ្រប់ៗគ្នា អេប្រាអ៊ីមជាមេដឹកនាំរបស់ស្រុកអ៊ីស្រអែល ប៉ុន្តែ គេមានទោស ព្រោះតែគោរពព្រះបាល ហើយគេក៏បាត់បង់ជីវិត។
លោកគេឌានឆ្លើយទៅពួកគេវិញថា៖ «ជ័យជំនះដែលខ្ញុំយកបាននោះ មិនអាចប្រៀបផ្ទឹមទៅនឹងការដែលបងប្អូនបានធ្វើឡើយ។ បងប្អូនកុលសម្ព័ន្ធអេប្រាអ៊ីមអើយ ការប្រយុទ្ធរបស់បងប្អូន ទោះបីបន្តិចបន្តួចក្តី ក៏ប្រសើរជាងការប្រយុទ្ធនៃអំបូរអបៀស៊ើររបស់ខ្ញុំទៅទៀត?