Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:41 - អាល់គីតាប

41 អ្នក​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ចូល​ទៅ​ជួប​ទត ហើយ​សួរ​ថា៖ «ហេតុ​អ្វី​ស្តេច​ទុក​ឲ្យ​តែ​បង‌ប្អូន​ជន‌ជាតិ​យូដា​ដង្ហែ​ស្តេច ដោយ​នាំ​ស្តេច និង​រាជ​វង្សា‌នុវង្ស​ឆ្លង​ទន្លេ​យ័រ‌ដាន់​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ក៏​ជា​ប្រជា‌រាស្ត្រ​របស់​ស្តេច​ដែរ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​មក​គាល់​ស្តេច ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យូដា ជា​បង‌ប្អូន​យើង​ខ្ញុំ បាន​ទាក់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ករុណា ដោយ​ចម្លង​ទ្រង់ ព្រម​ទាំង​ព្រះ‌រាជ​វង្សា​ទាំង​ប៉ុន្មាន និង​បណ្ដា​ពួក​ទ័ព​ទ្រង់ ឆ្លង​ទន្លេ​យ័រ‌ដាន់​មក​ដូច្នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 អ្នក​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ទុក​ឲ្យ​តែ​បងប្អូន​ជន‌ជាតិ​យូដា​ដង្ហែ​ព្រះ‌ករុណា ដោយ​នាំ​ព្រះ‌ករុណា និង​រាជ‌វង្សា‌នុវង្ស ឆ្លង​ទន្លេ​យ័រដាន់​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ក៏​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​មក​គាល់​ស្តេច ទូល​ថា ហេតុ​អ្វី​បាន​ជា​ពួក​យូដា ជា​បង​ប្អូន​យើង​ខ្ញុំ បាន​ទាក់​ព្រះ‌ទ័យ​ព្រះ‌ករុណា ដោយ​ចំឡង​ទ្រង់ ព្រម​ទាំង​ព្រះ‌រាជ​វង្សា​ទាំង​ប៉ុន្មាន នឹង​បណ្តា​ពួក​ទ័ព​ទ្រង់ ឆ្លង​ទន្លេ​យ័រដាន់​មក​ដូច្នេះ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:41
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ស្តេច​ទត គាត់​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​អបៀ‌ថើរ​ដូច​ត​ទៅ៖ «ចូរ​សាក​សួរ​អស់​លោក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​យូដា​ថា ហេតុ​អ្វី​បាន​ជា​អស់​លោក​នៅ​ដំអក់​ដូច្នេះ ម្តេច​ក៏​មិន​អញ្ជើញ​ស្តេច​ចូល​ក្នុង​ដំណាក់​វិញ? ស្តេច​បាន​ជ្រាប​ពី​គោល​បំណង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ហើយ។


អស់​លោក​ជា​បង‌ប្អូន និង​ជា​សាច់​ញាតិ​របស់​ស្តេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​នោះ​ឡើយ។


នៅ​ថ្ងៃ​នោះ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្ងាត់ៗ ដូច​ជា​ទាហាន​បាក់​ទ័ព​រត់​ចោល​សមរ‌ភូមិ​ទាំង​ក្តី​អាម៉ាស់។


អ្នក​ស្រុក​អេប្រា‌អ៊ីម​បាន​លើក​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ សំដៅ​ទៅ​ក្រុង​សាផូន។ ពួក​គេ​ស្តី​បន្ទោស​លោក​យែបថា​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​អាំម៉ូន ដោយ​មិន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​របស់​អ្នក​ចោល ហើយ​ក៏​ដុត​អ្នក​ជា​មួយ​ដែរ»។


កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ដូច្នេះ? ពេល​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​ម៉ាឌាន ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ហៅ​យើង​ខ្ញុំ​ទៅ​ផង?»។ ពួក​គេ​ស្តី​បន្ទោស​លោក​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម