Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ដូច្នេះ? ពេល​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​ម៉ាឌាន ហេតុ​អ្វី​បាន​ជា​លោក​មិន​ហៅ​យើង​ខ្ញុំ​ទៅ​ផង?»។ ពួក​គេ​ស្ដី​បន្ទោស​លោក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​នោះ ពួក​អេប្រាអិម​បន្ទោស​គេ​ឌាន​ថា៖ «តើ​លោក​បាន​ប្រព្រឹត្ត​អ្វី​ចំពោះ​យើង​ដូច្នេះ? ពេល​លោក​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ហេតុ​អ្វី​បាន​ជា​មិន​ហៅ​យើង​ទៅ​ផង?» គេ​ក៏​បន្ទោស​លោក​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នោះ​ពួក​អេប្រា‌អិម​ស្តី​លោក​ថា អ្នក​បាន​ធ្វើ​អ្វី​នឹង​យើង​ដូច្នេះ គឺ​ដែល​អ្នក​បាន​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ឥត​ហៅ​យើង​ផង​នេះ គេ​ក៏​បន្ទោស​លោក​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ដូច្នេះ? ពេល​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​ម៉ាឌាន ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ហៅ​យើង​ខ្ញុំ​ទៅ​ផង?»។ ពួក​គេ​ស្តី​បន្ទោស​លោក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ទុក​ឲ្យ​តែ​បងប្អូន​ជន‌ជាតិ​យូដា​ដង្ហែ​ព្រះ‌ករុណា ដោយ​នាំ​ព្រះ‌ករុណា និង​រាជ‌វង្សា‌នុវង្ស ឆ្លង​ទន្លេ​យ័រដាន់​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ក៏​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ?»។


ជន‌ជាតិ​យូដា​ទាំង​អស់​តប​ទៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ​ថា៖ «ពួក​យើង​ជាប់​សាច់‌ញាតិ​នឹង​ព្រះ‌ករុណា​ជិត​ជាង​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខឹង‌សម្បារ​ដូច្នេះ? ពួក​យើង​មិន​មែន​រស់​ដោយ‌សារ​ស្ដេច​ទេ ហើយ​ពួក​យើង​ក៏​មិន​បាន​ទទួល​អំណោយ​អ្វី​ពី​ស្ដេច​ដែរ»។


ការ​មួម៉ៅ​រមែង​សម្លាប់​មនុស្ស​ល្ងី‌ល្ងើ ការ​ក្ដៅ​ក្រហាយ​ក៏​រមែង​ធ្វើ​ឲ្យ មនុស្ស​ចោល‌ម្សៀត​បាត់​បង់​ជីវិត​ដែរ។


ចម្លើយ​ទន់‌ភ្លន់​រមែង​បន្ថយ​កំហឹង រីឯ​សម្ដី​គំរោះ‌គំរើយ​តែងតែ​ធ្វើ​ឲ្យ​ច្រឡោត​ខឹង។


ខ្ញុំ​យល់​ឃើញ​ថា ការ​នឿយ‌ហត់​ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគ‌ជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


ពេល​អេប្រាអ៊ីម​ហា​មាត់​និយាយ ប្រជា‌ជន​ញ័រ​រន្ធត់​គ្រប់ៗ​គ្នា អេប្រាអ៊ីម​ជា​មេ​ដឹក​នាំ​របស់​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គេ​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​បាល ហើយ​គេ​ក៏​បាត់​បង់​ជីវិត។


លោក​គេឌាន​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ជ័យ‌ជម្នះ​ដែល​ខ្ញុំ​យក​បាន​នោះ មិន​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​ការ​ដែល​បងប្អូន​បាន​ធ្វើ​ឡើយ។ បងប្អូន​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​អើយ ការ​ប្រយុទ្ធ​របស់​បងប្អូន ទោះ​បី​បន្តិច‌បន្តួច​ក្ដី ក៏​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៃ​អំបូរ​អបៀ‌ស៊ើរ​របស់​ខ្ញុំ​ទៅ​ទៀត?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម