ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 7:23 - អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី កុល‌សម្ព័ន្ធ​អេស៊ើរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ៊ីស្រា‌អែល​បាន​ប្រមូល​គ្នា​ពី​ខេត្ត​ណែប‌ថា‌លី ខេត្ត​អេស៊ើរ និង​ស្រុក​ម៉ាណា‌សេ​ទាំង​មូល មក​ដេញ​តាម​ពួក​ម៉ាឌាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី កុល‌សម្ព័ន្ធ​អេ‌ស៊ើរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​អ៊ីស្រាអែល​គេ​ប្រមូល​គ្នា​ពី​ខែត្រ​ណែប‌ថាលី ខែត្រ​អេស៊ើរ នឹង​ស្រុក​ម៉ាន៉ាសេ​ទាំង​មូល មក​ដេញ​តាម​ពួក​ម៉ាឌាន។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 7:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហ៊ូសាំ​ស្លាប់​ទៅ ស្តេច​ហាដាឌ ជា​កូន​របស់​បេដាឌ មក​ពី​ក្រុង​អាវីត​បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ គឺ​ស្តេច​នេះ​ហើយ ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់។


ពួក​គេ​វាយ​សត្រូវ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ពួក​ស៊ីរី​បាក់​ទ័ព ហើយ​អ៊ីស្រ‌អែល​នាំ​គ្នា​ដេញ​តាម។ រីឯ​ស្តេច​បេនហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី​ជិះ​សេះ​រត់​ទៅ​ជា​មួយ​ពល​ទ័ព​សេះ​ខ្លះ​ទៀត។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​ចេញ​មក​វាយ​ពល​ទ័ព​សេះ និង​រទេះ​ចំបាំង ធ្វើ​ឲ្យ​កង‌ទ័ព​ស៊ីរី​បរា‌ជ័យ​យ៉ាង​ធ្ងន់។


អ្នក​រាល់​គ្នា​ដេញ​តាម​ខ្មាំង​សត្រូវ ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​នៅ​ពី​មុខ​អ្នក​រាល់​គ្នា។


គាត់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​គាត់។ គាត់​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​អេស៊ើរ សាប់‌យូ‌ឡូន និង​ណែប‌ថាលី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​គាត់។