លោកុប្បត្តិ 36:35 - អាល់គីតាប35 ស្តេចហ៊ូសាំស្លាប់ទៅ ស្តេចហាដាឌ ជាកូនរបស់បេដាឌ មកពីក្រុងអាវីតបានឡើងគ្រងរាជ្យជំនួស។ គឺស្តេចនេះហើយ ដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល35 ហ៊ូសាមក៏សោយទិវង្គត នោះហាដាឌបុត្ររបស់បេដាឌដែលវាយជនជាតិម៉ាឌាននៅវាលម៉ូអាប់ បានឡើងសោយរាជ្យជំនួសទ្រង់ ហើយឈ្មោះទីក្រុងរបស់ទ្រង់ គឺអាវីត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ព្រះបាទហ៊ូសាមសុគតទៅ រួចព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ ដែលបានវាយពួកម៉ាឌាននៅស្រុកម៉ូអាប់ បានឡើងគ្រងរាជ្យជំនួស ហើយទីក្រុងរបស់ស្ដេច គឺអាវីត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 ព្រះបាទហ៊ូសាំសោយទិវង្គតទៅ ព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ មកពីក្រុងអាវីត បានឡើងគ្រងរាជ្យជំនួស។ គឺស្ដេចនេះហើយដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ជាកូនបេដាឌ់ ដែលបានវាយពួកម៉ាឌាន នៅវាលស្រុកម៉ូអាប់បានសោយរាជ្យជំនួសទ្រង់ឡើង ហើយទីក្រុងទ្រង់ គឺអាវីត សូមមើលជំពូក |