Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 7:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នោះ​ពួក​អ៊ីស្រាអែល​គេ​ប្រមូល​គ្នា​ពី​ខែត្រ​ណែប‌ថាលី ខែត្រ​អេស៊ើរ នឹង​ស្រុក​ម៉ាន៉ាសេ​ទាំង​មូល មក​ដេញ​តាម​ពួក​ម៉ាឌាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពួក​អ៊ីស្រា‌អែល​បាន​ប្រមូល​គ្នា​ពី​ខេត្ត​ណែប‌ថា‌លី ខេត្ត​អេស៊ើរ និង​ស្រុក​ម៉ាណា‌សេ​ទាំង​មូល មក​ដេញ​តាម​ពួក​ម៉ាឌាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ជន‌ជាតិ​អ៊ីស្រា‌អែល​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី កុល‌សម្ព័ន្ធ​អេ‌ស៊ើរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ជន‌ជាតិ​អ៊ីស្រ‌អែល​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី កុល‌សម្ព័ន្ធ​អេស៊ើរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 7:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់​ជា​កូន​បេដាឌ់ ដែល​បាន​វាយ​ពួក​ម៉ាឌាន នៅ​វាល​ស្រុក​ម៉ូអាប់​បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់​ឡើង ហើយ​ទី​ក្រុង​ទ្រង់ គឺ​អាវីត


គ្រប់​គ្នា​ក៏​សំឡាប់​ខ្មាំង​សត្រូវ​ដែល​ត​នឹង​ខ្លួន ដូច្នេះ ពួក​ស៊ីរី​គេ​បែក‌ខ្ញែក​រត់​ទៅ ហើយ​ពួក​អ៊ីស្រាអែល​ក៏​ដេញ​តាម​ឯ​បេន-ហាឌាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ជិះ​សេះ​រត់​រួច​ជា​មួយ​នឹង​ពួក​ទ័ព​សេះ


នេះ​គឺ​ស្តេច​អ៊ីស្រាអែល ទ្រង់​ចេញ​ទៅ​វាយ​ទាំង​ពួក​ទ័ព​សេះ នឹង​រទេះ​ចំបាំង ប្រហារ​ជីវិត​ពួក​ស៊ីរី​យ៉ាង​សន្ធឹក។


ឯង​រាល់​គ្នា​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​ឯង


រួច​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ម៉ាន៉ាសេ គេ​ក៏​មូល​គ្នា​មក​តាម​លោក​ដែរ រួច​គាត់​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ពួក​អេស៊ើរ ពួក​សាប់‌យូល៉ូន នឹង​ពួក​ណែប‌ថាលី​ទៀត គេ​ក៏​មូល​មក​ឯ​លោក​ទាំង​អស់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម