យោបល់ល្អរមែងធ្វើឲ្យគម្រោងការបានសម្រេច មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ជាមុន។
ពួកចៅហ្វាយ 20:7 - អាល់គីតាប ឥឡូវនេះ បងប្អូនទាំងអស់គ្នាដែលជាជនជាតិអ៊ីស្រអែលអើយ សូមបងប្អូនពិភាក្សាគ្នានៅទីនេះ ហើយធ្វើការសម្រេចចិត្តចុះ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ អ្នករាល់គ្នាជាកូនចៅអ៊ីស្រាអែលអើយ សូមអ្នករាល់គ្នាបញ្ចេញគំនិតមក ហើយសម្រេចចិត្តនៅទីនេះចុះ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ បងប្អូនទាំងអស់គ្នាដែលជាជនជាតិអ៊ីស្រាអែលអើយ សូមបងប្អូនពិភាក្សាគ្នានៅទីនេះ ហើយធ្វើការសម្រេចចិត្តចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអ្នករាល់គ្នាជាពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាអើយ សូមបញ្ចេញគំនិតរបស់អ្នករាល់គ្នាមក ហើយសំរេចសេចក្ដីចុះ។ |
យោបល់ល្អរមែងធ្វើឲ្យគម្រោងការបានសម្រេច មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ជាមុន។
មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ មានទីប្រឹក្សាច្រើននាំឲ្យមានជោគជ័យ។
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។
បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ “មេម្សៅតែបន្ដិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន!”។
អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមហ៊ូកុំទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីហ៊ូកុំទាំងប៉ុន្មាន ពួកគេនឹងពោលថាប្រជាជាតិដ៏ធំនេះ ពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។
ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូអារសូមពីអុលឡោះ។ ទ្រង់នឹងប្រទានឲ្យជាមិនខាន ដ្បិតទ្រង់ប្រទានឲ្យមនុស្សទាំងអស់ ដោយចិត្តទូលាយ ឥតបន្ទោសឡើយ
ជនជាតិអ៊ីស្រអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានសួរយោបល់ពីអុលឡោះតាអាឡាឡើយ។
អស់អ្នកដែលបានឃើញបញ្ញើនេះ ក៏លាន់មាត់គ្រប់ៗគ្នាថា៖ «តាំងពីជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីបមក គេមិនដែលជួបប្រទះហេតុការណ៍បែបនេះឡើយ។ ដូច្នេះ ត្រូវតែពិនិត្យមើលការណ៍នេះ ឲ្យបានល្អិតល្អន់ ហើយពិភាក្សាគ្នាថា តើយើងគួរសម្រេចបែបណា?»។
ប្រជាជនទាំងមូលក៏ក្រោកឈរឡើង ស្រុះគ្នាដូចមនុស្សតែម្នាក់ ដោយពោលថា៖ «ក្នុងចំណោមពួកយើង គ្មាននរណាម្នាក់វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញឡើយ ទោះបីអ្នកនោះរស់នៅក្នុងជំរំក្តី ឬក្នុងផ្ទះក្តី។