កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី នាងតែលតោលនៅក្នុងចំណោម ប្រជាជាតិទាំងឡាយ រកកន្លែងស្នាក់អាស្រ័យពុំបាន។ ខ្មាំងសត្រូវឡោមព័ទ្ធនាង ធ្វើឲ្យនាងរកច្រកចេញពុំរួច។
ពួកចៅហ្វាយ 20:42 - អាល់គីតាប ពួកគេបែរក្រោយរត់គេចពីកងទ័ពអ៊ីស្រអែល សំដៅទៅវាលរហោស្ថាន ប៉ុន្តែ កងទ័ពអ៊ីស្រអែលបានដេញតាមពួកគេ ហើយទ័ពឆ្មក់ក៏ចេញពីក្រុងមកដែរ រួចវាយផ្ទប់សម្លាប់រង្គាលពួកគេដែលស្ថិតនៅចំកណ្តាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏បែរក្រោយនៅមុខពួកអ៊ីស្រាអែល សំដៅទៅទីរហោស្ថាន តែពួកទ័ពអ៊ីស្រាអែលដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏វាយផ្ទប់ពួកគេដែលស្ថិតនៅចំកណ្ដាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបែរក្រោយរត់គេចពីកងទ័ពអ៊ីស្រាអែល សំដៅទៅវាលរហោស្ថាន ប៉ុន្តែ កងទ័ពអ៊ីស្រាអែលបានដេញតាមពួកគេ ហើយទ័ពឆ្មក់ក៏ចេញពីក្រុងមកដែរ រួចវាយផ្ទប់សម្លាប់រង្គាលពួកគេដែលស្ថិតនៅចំកណ្ដាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះគេក៏បែរខ្នងនៅមុខពួកអ៊ីស្រាអែល ប្រាសរត់ទៅតាមផ្លូវទីរហោស្ថានទៅ តែពួកដែលវាយគេចេះតែដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏បំផ្លាញគេ នៅត្រង់កណ្តាល |
កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី នាងតែលតោលនៅក្នុងចំណោម ប្រជាជាតិទាំងឡាយ រកកន្លែងស្នាក់អាស្រ័យពុំបាន។ ខ្មាំងសត្រូវឡោមព័ទ្ធនាង ធ្វើឲ្យនាងរកច្រកចេញពុំរួច។
ចាប់តាំងពីគ្រានៅគីបៀរ អ៊ីស្រអែលចេះតែ ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។ ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបៀរ សម្រាប់ដាក់ទោសជនពាល!
ពួកគេផុងខ្លួនទៅក្នុងអំពើពុករលួយ កាន់តែខ្លាំងឡើងៗ ដូចគ្រានៅគីបៀរដែរ អុលឡោះតាអាឡានឹកឃើញអំពើអាក្រក់របស់ពួកគេ ហើយទ្រង់នឹងដាក់ទោសពួកគេ តាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
យ៉ូស្វេ និងកងទ័ពអ៊ីស្រអែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោស្ថាន។
ជនជាតិអ៊ីស្រអែលបានសម្លាប់អ្នកក្រុងអៃទាំងប៉ុន្មាន នៅខាងក្រៅទីក្រុង និងនៅតាមវាលរហោស្ថាន ត្រង់កន្លែងដែលអ្នកក្រុងអៃដេញតាមពួកគេ។ ក្រោយពីបានសម្លាប់អ្នកទាំងនោះអស់គ្មានសល់ហើយ ជនជាតិអ៊ីស្រអែលទាំងមូលវិលត្រឡប់មកក្រុងអៃវិញ រួចសម្លាប់អ្នកក្រុងទាំងអស់គ្នា។