យ៉ូស្វេក្រោកពីព្រលឹម ហើយចាកចេញពីជំរំស៊ីទីមជាមួយជនជាតិអ៊ីស្រអែលទាំងអស់។ លុះទៅដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។
ពួកចៅហ្វាយ 20:19 - អាល់គីតាប ជនជាតិអ៊ីស្រអែលក្រោកឡើងពីព្រលឹម នាំគ្នាទៅបោះទ័ពនៅទល់មុខនឹងគីបៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពទល់មុខនឹងក្រុងគីបៀរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលក្រោកឡើងពីព្រលឹម នាំគ្នាទៅបោះទ័ពនៅទល់មុខនឹងគីបៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពទាស់នឹងគីបៀរ |
យ៉ូស្វេក្រោកពីព្រលឹម ហើយចាកចេញពីជំរំស៊ីទីមជាមួយជនជាតិអ៊ីស្រអែលទាំងអស់។ លុះទៅដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។
យ៉ូស្វេក្រោកពីព្រលឹម ហើយបង្គាប់ឲ្យជនជាតិអ៊ីស្រអែលចូលមក តាមកុលសម្ព័ន្ធ ពេលនោះប៉ះចំលើកុលសម្ព័ន្ធយូដា។
ពេលនោះ ជនជាតិអ៊ីស្រអែល នាំគ្នាឡើងទៅបេតអែលទូរអាសួរអុលឡោះថា៖ «ក្នុងចំណោមពួកយើង តើកុលសម្ព័ន្ធណាត្រូវចេញទៅវាយពួកពុនយ៉ាមីនមុនគេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «កុលសម្ព័ន្ធយូដាត្រូវចេញទៅមុនគេ»។
បន្ទាប់មក កងទ័ពអ៊ីស្រអែលចូលទៅប្រយុទ្ធនឹងពុនយ៉ាមីន ដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ។