Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 7:16 - អាល់គីតាប

16 យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​បង្គាប់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចូល​មក តាម​កុល‌សម្ព័ន្ធ ពេល​នោះ​ប៉ះ​ចំ​លើ​កុល‌សម្ព័ន្ធ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រា‌អែល​ចូល​មក​តាម​កុល‌សម្ព័ន្ធ ហើយ​ប៉ះ​ចំ​លើ​កុល‌សម្ព័ន្ធ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​បង្គាប់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក តាម​កុល‌សម្ព័ន្ធ ពេល​នោះ ប៉ះ​ចំ​លើ​កុល‌សម្ព័ន្ធ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 យ៉ូស្វេ​ក៏​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រាអែល​មក​តាម​ពូជ​អំបូរ​គេ នោះ​ក៏​ជាប់​ខាង​ពូជ​អំបូរ​យូដា

សូមមើលជំពូក ចម្លង




យ៉ូស្វេ 7:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​ក្រោក​ពី​ព្រលឹម ចង​កែប​លា ហើយ​យក​អ្នក​បម្រើ​ក្មេងៗ​ពីរ​នាក់ ព្រម​ទាំង​អ៊ីសា‌ហាក់​ជា​កូន​មក​ជា​មួយ។ គាត់​ក៏​បាន​ពុះ​អុស​សម្រាប់​យក​ទៅ​ដុត​គូរបាន​ដែរ រួច​ហើយ​គាត់​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង ដែល​អុលឡោះ​បាន​ប្រាប់​គាត់។


ខ្ញុំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ តាម​បទ​បញ្ជា​របស់​ទ្រង់ ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។


ការ​អ្វី​ដែល​អ្នក​អាច​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ក្នុង​ផ្នូរ​ខ្មោច​ដែល​អ្នក​នឹង​ទៅ​នៅ គ្មាន​សកម្ម‌ភាព​ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។


យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ចាក​ចេញ​ពី​ជំរំ​ស៊ីទីម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅ​ត្រើយ​ម្ខាង។


ពេល​ប៉ះ​ចំ​លើ​អ្នក​ដែល​មាន​កំហុស ដោយ​លាក់​ទុក​របស់​ដែល​ត្រូវ​បំផ្លាញ ចូរ​ដុត​អ្នក​នោះ​ជា​មួយ​អ្វីៗ​ដែល​ខ្លួន​មាន ព្រោះ​គេ​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រ‌អែល”»។


យ៉ូស្វេ​បញ្ជា​ឲ្យ​អំបូរ​ផ្សេងៗ​នៃ​កុល‌សម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេរ៉ាស។ គាត់​ឲ្យ​អំបូរ​សេរ៉ាស ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​លោក​សាបឌី។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក្រោក​ឡើង​ពី​ព្រលឹម នាំ​គ្នា​ទៅ​បោះ​ទ័ព​នៅ​ទល់​មុខ​នឹង​គីបៀរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម