ម៉ាឡាអ៊ីកាត់នោះពោលថា៖ «ហាជើរ ជាស្រីបម្រើរបស់សារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីសារ៉ាយ ជាចៅហ្វាយរបស់នាងខ្ញុំ»។
ពួកចៅហ្វាយ 19:17 - អាល់គីតាប ពេលគាត់ក្រឡេកទៅ ឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវដូច្នេះ លោកតាសួរថា៖ «តើអ្នកអញ្ជើញមកពីណាទៅណាដែរ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់អង្គុយនៅតាមផ្លូវ គាត់ក៏សួរថា៖ «តើអ្នកអញ្ជើញទៅណា? ហើយអ្នកអញ្ជើញមកពីណាដែរ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគាត់ក្រឡេកទៅ ឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវដូច្នេះ លោកតាសួរថា៖ «តើអ្នកអញ្ជើញមកពីណាទៅណាដែរ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់ កំពុងតែអង្គុយនៅក្បែរផ្លូវ ក៏សួរថា តើអ្នកអញ្ជើញទៅណា ហើយមកពីណា |
ម៉ាឡាអ៊ីកាត់នោះពោលថា៖ «ហាជើរ ជាស្រីបម្រើរបស់សារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីសារ៉ាយ ជាចៅហ្វាយរបស់នាងខ្ញុំ»។
គាត់បង្គាប់ទៅអ្នកដែលដើរនៅមុខគេថា៖ «បើអេសាវជាបងរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា “អ្នកណាជាចៅហ្វាយរបស់អ្នករាល់គ្នា? តើអ្នកទៅណាមកណា? ហ្វូងសត្វដែលដើរនៅមុខអ្នករាល់គ្នាជារបស់នរណា?”
ថ្ងៃមួយមានអ្នកដំណើរម្នាក់ បានមកដល់ផ្ទះរបស់សេដ្ឋី។ សេដ្ឋីនោះពុំដាច់ចិត្តយកសត្វក្នុងហ្វូងចៀម ឬហ្វូងគោរបស់គាត់ មកសម្លាប់ធ្វើម្ហូបអាហារជូនភ្ញៀវទេ ផ្ទុយទៅវិញ គាត់បែរជាទៅយកកូនចៀមរបស់អ្នកក្រ មកកាប់ធ្វើម្ហូបទទួលភ្ញៀវ»។
ផ្លូវនានាស្ងាត់ជ្រងំ ឥតមាននរណាដើរកាត់តាមនោះទៀតទេ គូភាគីលែងគោរពសន្ធិសញ្ញា គេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះ គឺគេមិនគោរពនរណាទាំងអស់។
ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល ទ្រង់តែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាទ្រង់នៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ?
ល្ងាចនោះ មានលោកតាម្នាក់វិលត្រឡប់មកពីចម្ការវិញ គាត់មានដើមកំណើតនៅតំបន់ភ្នំអេប្រាអ៊ីម ហើយមករស់នៅក្រុងគីបៀរ ដែលមានសុទ្ធតែមនុស្សពីកុលសម្ព័ន្ធពុនយ៉ាមីន។
បុរសលេវីក៏តបថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិមក្នុងស្រុកយូដា ហើយធ្វើដំណើរទៅស្រុកខ្ញុំ នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ ខ្ញុំបានធ្វើដំណើរទៅភូមិបេថ្លេហិម ឥឡូវនេះ ខ្ញុំវិលទៅតំបន់ខ្ញុំដែលមានដំណាក់របស់អុលឡោះតាអាឡាវិញ។ ប៉ុន្តែ ក្នុងក្រុងនេះគ្មាននរណាម្នាក់ទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។