ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 14:9 - អាល់គីតាប

គាត់​បេះ​ឃ្មុំ​កាន់​នៅ​ដៃ ដើរ​បណ្តើរ​បរិភោគ​បណ្តើរ ហើយ​ពេល​ជួប​ឪពុក‌ម្តាយ គាត់​ក៏​យក​ឃ្មុំ​នោះ​ជូន​គាត់​ពិសា​ដែរ ប៉ុន្តែ មិន​បាន​ជម្រាប​ថា គាត់​យក​ឃ្មុំ​ពី​ក្នុង​ខ្មោច​សិង្ហ​មក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ក៏​ច្បាម​យក​សម្បុក​ឃ្មុំ​នោះ​ខ្លះ ដើរ​ទៅ​ទាំង​បរិ‌ភោគ​តាម​ផ្លូវ​បណ្តើរ។ ពេល​គាត់​មក​ជួប​ឪពុក​ម្តាយ គាត់​ក៏​ជូនឃ្មុំ​នោះដល់​ពួក​គាត់​ពិសា​ដែរ តែ​មិន​បាន​ប្រាប់​ថា​គាត់​បាន​យក​សម្បុក​ឃ្មុំ​នោះ ចេញ​ពី​ខ្មោច​សិង្ហ​មក​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បេះ​ឃ្មុំ​កាន់​នៅ​ដៃ ដើរ​បណ្ដើរ​បរិភោគ​បណ្ដើរ ហើយ​ពេល​ជួប​ឪពុក‌ម្ដាយ លោក​ក៏​យក​ឃ្មុំ​នោះ​ជូន​គាត់​ពិសា​ដែរ ប៉ុន្តែ មិន​បាន​ជម្រាប​ថា លោក​យក​ឃ្មុំ​ពី​ក្នុង​ខ្មោច​សិង្ហ​មក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​ច្បាម‌យក​សំបុក​ឃ្មុំ​នោះ​ខ្លះ ដើរ​ទៅ​ទាំង​បរិភោគ​តាម​ផ្លូវ​បណ្តើរ ដរាប​ដល់​មក​ជួប​នឹង​ឪពុក​ម្តាយ រួច​ក៏​ជូន​គាត់​ពិសា​ដែរ តែ​មិន​បាន​ប្រាប់​ពី​ការ​ដែល​យក​សំបុក​ឃ្មុំ​នោះ ចេញ​ពី​ខ្មោច​សិង្ហ​មក​ទេ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 14:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ទឹក​ឃ្មុំ​មាន​រស‌ជាតិ​ឆ្ងាញ់ ហើយ​ផ្អែម​ជាប់​មាត់។


ការ​អត់‌ធ្មត់​រមែង​បន្ទន់​ចិត្ត​មេ​ដឹក​នាំ ហើយ​ពាក្យ​សំដី​ទន់‌ភ្លន់​អាច​ឈ្នះ​ចិត្ត​រឹង‌រូស។


ឪពុក​របស់​លោក​សាំ‌សុន​បាន​ទៅ​ដល់​ផ្ទះ​ខាង​ស្រី នៅ​ទី​នោះ លោក​សាំសុន​បាន​រៀប‌ចំ​ពិធី​ជប់​លៀង​មួយ​តាម​ទំនៀម​ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក គាត់​ក៏​ត្រឡប់​មក​ធីមណា​វិញ ដើម្បី​រៀប‌ការ​ជា​មួយ​នាង។ តាម​ផ្លូវ​គាត់​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។


លោក​សូល​តប​ទៅ​ឪពុក​មា​វិញ​ថា៖ «គាត់​បញ្ជាក់​ប្រាប់​ពួក​ខ្ញុំ​ថា លា​ទាំង​នោះ គេ​រក​ឃើញ​ហើយ»។ លោក​សូល​មិន​បាន​រៀប​រាប់​ប្រាប់​ឪពុក​មា​អំពី​ការ​គ្រង‌រាជ្យ ដែល​សាំយូ‌អែល​មាន​ប្រសាសន៍​នោះ​ឡើយ។


ថ្ងៃ​មួយ​សម្តេច​យ៉ូណា‌ថាន ជា​បុត្រា​របស់​ស្តេច​សូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សាស្ត្រា​វុធ​របស់​សម្តេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលី‌ស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ យ៉ូណា‌ថាន​មិន​បាន​ជំរាប​ឪពុក​ទេ។