Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 14:8 - អាល់គីតាប

8 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក គាត់​ក៏​ត្រឡប់​មក​ធីមណា​វិញ ដើម្បី​រៀប‌ការ​ជា​មួយ​នាង។ តាម​ផ្លូវ​គាត់​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ក្រោយ​បន្តិច​មក គាត់​ក៏​ត្រឡប់​មក ដើម្បី​យក​នាង​ធ្វើ​ជា​ប្រពន្ធ គាត់​ក៏​បែរ​ទៅ​មើល​ខ្មោច​សិង្ហ​នោះ ហើយ​ឃើញ​មាន​សម្បុក​ឃ្មុំ ពេញ​ដោយ​ទឹក នៅ​ក្នុង​ខ្មោច​សិង្ហ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ក៏​ត្រឡប់​មក​ធីមណា​វិញ ដើម្បី​រៀបការ​ជា​មួយ​នាង។ តាម​ផ្លូវ​លោក​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ក្រោយ​បន្តិច​គាត់​ក៏​ត្រឡប់​មក ដើម្បី​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ ក៏​បែរ​ទៅ​មើល​ខ្មោច​សិង្ហ​នោះ ឃើញ​ថា​មាន​សំបុក​ឃ្មុំ ពេញ​ដោយ​ទឹក នៅ​ក្នុង​ខ្មោច​សិង្ហ​នោះ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 14:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក យ៉ាកកូប​ជម្រាប​ឡាបាន់​ថា៖ «សូម​អ៊ំ​ឲ្យ​ក្មួយ​រៀប​ការ​ជា​មួយ​នឹង​រ៉ាជែល​ទៅ ព្រោះ​ក្មួយ​នៅ​បម្រើ​អ៊ំ​ចប់​សព្វ​គ្រប់ តាម​ដែល​យើង​បាន​កំណត់​នោះ​ហើយ»។


បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ កុំ​បរិភោគ​ច្រើន​ហួស បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ធុញ ហើយ​ចង់​ក្អួត​មក​វិញ​ផង។


ពេល​យូសុះ​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ មក​ប្រាប់​គាត់​ក្នុង​សុបិន​និមិត្ដ​ថា៖ «យូសុះ​ជា​ពូជ‌ពង្ស​របស់​ទត​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារីយំ​មក​ធ្វើ​ជា​ភរិយា​ឡើយ! កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


គាត់​ក៏​បន្ត​ដំណើរ​ទៅ​ដល់​ធីមណា រួច​និយាយ​ជា​មួយ​ស្ត្រី​ក្រមុំ​ភីលី‌ស្ទីន​នោះ គាត់​ពេញ​ចិត្ត​នឹង​នាង​ណាស់។


គាត់​បេះ​ឃ្មុំ​កាន់​នៅ​ដៃ ដើរ​បណ្តើរ​បរិភោគ​បណ្តើរ ហើយ​ពេល​ជួប​ឪពុក‌ម្តាយ គាត់​ក៏​យក​ឃ្មុំ​នោះ​ជូន​គាត់​ពិសា​ដែរ ប៉ុន្តែ មិន​បាន​ជម្រាប​ថា គាត់​យក​ឃ្មុំ​ពី​ក្នុង​ខ្មោច​សិង្ហ​មក​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម