ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
ពួកចៅហ្វាយ 14:17 - អាល់គីតាប ប្រពន្ធគាត់យំរំអុកលោក ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ។ នៅថ្ងៃទីប្រាំពីរ ដោយនាងចេះតែរំអុកខ្លាំងពេក លោកសាំសុនក៏បកស្រាយប្រស្នាប្រាប់ប្រពន្ធ។ នាងប្រញាប់ប្រញាល់នាំចម្លើយទៅប្រាប់ជនជាតិរបស់នាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងយំនៅមុខគាត់ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ លុះនៅថ្ងៃប្រាំពីរ ដោយព្រោះនាងរំអុកគាត់ខ្លាំងពេក គាត់ក៏ប្រាប់នាង រួចនាងក៏ប្រាប់ប្រស្នានោះដល់ប្រជាជនរបស់នាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រពន្ធលោកយំរំអុកលោក ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ។ នៅថ្ងៃទីប្រាំពីរ ដោយនាងចេះតែរំអុកខ្លាំងពេក លោកសាំសុនក៏បកស្រាយប្រស្នាប្រាប់ប្រពន្ធ។ នាងប្រញាប់ប្រញាល់នាំចម្លើយទៅប្រាប់ជនជាតិរបស់នាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏យំនៅមុខគាត់ ទាំង៧ថ្ងៃដែលជប់លៀងនោះ លុះគ្រប់៧ថ្ងៃហើយ នោះគាត់ក៏ស្រាយប្រាប់ដល់នាង ពីព្រោះនាងបានរំអុកគាត់ណាស់ រួចនាងក៏ទៅស្រាយប្រស្នានោះប្រាប់ដល់ពួកកូនចៅសាសន៍របស់ខ្លួន |
ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
ភរិយារបស់គាត់ពោលថា៖ «តើបងនៅតាំងខ្លួនជាមនុស្សទៀងត្រង់ដូច្នេះ ដល់កាលណាទៀត សូមដាក់បណ្ដាសាអុលឡោះហើយស្លាប់ទៅចុះ!»។
«អណ្ដាតរបស់គេប្រៀបបាននឹងធ្នូ ដែលគេយឹតបម្រុងនឹងបាញ់។ គេមានអំណាចនៅក្នុងស្រុក មិនមែនដោយសារសេចក្ដីពិតទេ តែមកពីការកុហក ពួកគេប្រព្រឹត្តអំពើអាក្រក់ផ្ទួនៗគ្នា ហើយពួកគេពុំស្គាល់យើងឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
កុំជឿមិត្តសម្លាញ់ កុំទុកចិត្តញាតិសន្ដាន សូម្បីនៅមុខប្រពន្ធរបស់អ្នក ក៏មិនត្រូវហាមាត់និយាយអ្វីឡើយ។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំបុ័ង ព្រមទាំងអ្វីៗដែលមិត្ដសម្លាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្ដសម្លាញ់ទេ គឺមកពីមិត្ដសម្លាញ់នោះចេះតែរំខានមិនឈប់។
ប្រពន្ធលោកសាំសុនទៅនិយាយជាមួយប្ដីទាំងយំថា៖ «បងមិនបានស្រឡាញ់ខ្ញុំទេ គឺបងស្អប់ខ្ញុំ! បងបានចោទប្រស្នាដល់ជនជាតិខ្ញុំ ដោយមិនបកស្រាយន័យឲ្យខ្ញុំដឹងសោះ!»។ លោកសាំសុនតបវិញថា៖ «សូម្បីតែឪពុកម្តាយរបស់បង ក៏បងមិនបានបកស្រាយប្រស្នានេះឲ្យដឹងផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»។
នៅថ្ងៃទីប្រាំពីរមុនពេលថ្ងៃលិច អ្នកក្រុងនាំគ្នាមកនិយាយជាមួយលោកសាំសុនថា៖ «តើមានអ្វីផ្អែមជាងទឹកឃ្មុំ? តើមានអ្វីខ្លាំងជាងសត្វសិង្ហ?»។ គាត់ក៏ឆ្លើយទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាមិនភ្ជួរដី ដោយប្រើគោញីរបស់ខ្ញុំទេនោះ អ្នកពុំអាចរកចម្លើយឃើញទេ»។
នាងដេលីឡាពោលទៅកាន់លោកសាំសុនថា៖ «រហូតមកទល់ពេលនេះ បងចេះតែបញ្ឆោត និងភូតកុហកខ្ញុំ។ ឥឡូវនេះ សូមបងប្រាប់ខ្ញុំមក តើត្រូវធ្វើដូចម្ដេចដើម្បីចងបងបាន?»។ លោកសាំសុនឆ្លើយថា៖ «បើអូនក្រងសក់បងប្រាំពីរកំរងភ្ជាប់នឹងកីតម្បាញ បងនឹងទៅជាខ្សោយដូចជាមនុស្សឯទៀតៗដែរ។
ដោយនាងដេលីឡាចេះតែនិយាយរំអុកបែបនេះជារៀងរាល់ថ្ងៃ លោកសាំសុនក៏ធុញថប់ស្ទើរស្លាប់
ពេលនោះ នាងដេលីឡាសួរលោកសាំសុនថា៖ «បងអើយ សូមប្រាប់ខ្ញុំឲ្យដឹងផង តើបងបានកម្លាំងដ៏ខ្លាំងនេះមកពីណា? តើធ្វើដូចម្តេចឲ្យគេអាចចាប់ចងបង្ក្រាបបងបាន?»។