ពួកចៅហ្វាយ 14:11 - អាល់គីតាប ពេលជនជាតិភីលីស្ទីនឃើញគាត់ គេក៏ជ្រើសរើសយុវជនសាមសិបនាក់ ឲ្យមកកំដរគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលប្រជាជនភីលីស្ទីនឃើញគាត់ គេក៏តម្រូវយុវជនសាមសិបនាក់ឲ្យមកកំដរគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលជនជាតិភីលីស្ទីនឃើញលោក គេក៏ជ្រើសរើសយុវជនសាមសិបនាក់ ឲ្យមកកំដរលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះគេទទួលគាត់ស្រេចហើយ នោះក៏ដំរូវមនុស្ស៣០នាក់ឲ្យមកកំដរគាត់ |
អូនស្រីសម្លាញ់ចិត្តបងអើយ បងចូលក្នុងសួនឧទ្យានរបស់បងហើយ បងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បង បងនឹងបរិភោគទឹកឃ្មុំរបស់បង បងនឹងផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោរបស់បង។ មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសា សូមសប្បាយនឹងសេចក្ដីស្រឡាញ់នេះ ឲ្យបានស្កប់ស្កល់ចុះ។
អ៊ីសាឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬទេ! ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។
នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្ដសម្លាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និងមានចិត្ដត្រេកអរក្រៃលែងដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។
ឪពុករបស់លោកសាំសុនបានទៅដល់ផ្ទះខាងស្រី នៅទីនោះ លោកសាំសុនបានរៀបចំពិធីជប់លៀងមួយតាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។
លោកសាំសុនពោលទៅកាន់ពួកអ្នកកំដរថា៖ «ខ្ញុំមានប្រស្នាមួយសម្រាប់អ្នករាល់គ្នា ប្រសិនបើអ្នកណាដោះស្រាយរួច ក្នុងអំឡុងពេលប្រាំពីរថ្ងៃនៃពិធីអាពាហ៍ពិពាហ៍នេះ ខ្ញុំនឹងជូនអាវសាមសិប និងសម្លៀកបំពាក់សម្រាប់ពិធីបុណ្យសាមសិបបន្លាស់ថែមទៀត។
គេរត់ទៅរកសូល នាំគាត់ចេញពីទីនោះមក គាត់ក៏ឈរនៅកណ្តាលចំណោមប្រជាជន។ គាត់មានកំពស់ខ្ពស់ជាងគេ គឺប្រជាជនទាំងអស់បានត្រឹមតែស្មារបស់គាត់ប៉ុណ្ណោះ។
កាលលោកអ៊ីសាយ និងកូនប្រុសៗមកដល់ សាំយូអែលក្រឡេកឃើញអេលាបក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែលអុលឡោះតាអាឡាបានជ្រើសរើស»។