ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្ត នោះខ្ញុំនឹងគោរពបម្រើអុលឡោះតាអាឡា ទុកជាម្ចាស់របស់ខ្ញុំមែន។
ពួកចៅហ្វាយ 11:31 - អាល់គីតាប ហើយពេលខ្ញុំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ខ្ញុំ មកទទួលខ្ញុំមុនគេ ខ្ញុំនឹងយកអ្នកនោះមកធ្វើជាគូរបានជូនអុលឡោះតាអាឡា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអ្វីក៏ដោយដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ នៅពេលទូលបង្គំត្រឡប់ពីពួកអាំម៉ូនមកវិញដោយសុខសាន្ត នោះនឹងបានជារបស់ព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាតង្វាយដុត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយពេលទូលបង្គំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ទូលបង្គំ មកទទួលទូលបង្គំមុនគេ ទូលបង្គំនឹងយកអ្នកនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្វីៗណាដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ ក្នុងគ្រាដែលទូលបង្គំត្រឡប់ពីពួកកូនចៅអាំម៉ូនមកវិញ ដោយសុខសាន្ត នោះនឹងបានជារបស់ផងព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាដង្វាយដុត |
ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្ត នោះខ្ញុំនឹងគោរពបម្រើអុលឡោះតាអាឡា ទុកជាម្ចាស់របស់ខ្ញុំមែន។
រីឯអ្នកដែលយកគោមកធ្វើជាគូរបាន នោះដូចជាបានសម្លាប់មនុស្ស អ្នកដែលយកចៀមមកធ្វើគូរបាន នោះដូចជាបានវាយបំបាក់កឆ្កែ អ្នកដែលយកជំនូនមកជូន នោះដូចជាបានយកជំនូននេះជាឈាមជ្រូក អ្នកដែលដុតគ្រឿងក្រអូប នោះដូចជាបានថ្វាយបង្គំព្រះក្លែងក្លាយ គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម ការយល់ឃើញរបស់ខ្លួន ហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម
កុំនាំយកជំនូនរបស់ស្ត្រីពេស្យា ឬប្រាក់កំរៃរបស់ជនអបាយមុខ ចូលមកក្នុងដំណាក់របស់អុលឡោះតាអាឡាឡើយ ទោះបីគេយកមកជូន ដើម្បីលាបំណន់អ្វីមួយក៏ដោយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនពេញចិត្តនឹងជំនូនរបស់ជនទាំងពីរប្រភេទនេះទេ»។
លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះអុលឡោះតាអាឡាថា៖ «ប្រសិនបើទ្រង់ប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្តាប់ដៃរបស់ខ្ញុំ
លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយអុលឡោះតាអាឡាបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់គាត់។
នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
ឥឡូវនេះ នាងខ្ញុំសូមយកកូនមកជូនអុលឡោះតាអាឡា ឲ្យនៅជាមួយទ្រង់អស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា។
នៅថ្ងៃនោះ ទាហានអ៊ីស្រអែលត្រូវវេទនា ព្រោះស្តេចសូលបានឲ្យពួកគេស្បថថា៖ «ប្រសិនបើអ្នកណាម្នាក់បរិភោគអាហារមុនពេលល្ងាច គឺមុនពេលដែលយើងមិនទាន់បានសងសឹកខ្មាំងសត្រូវ អ្នកនោះមុខជាត្រូវបណ្តាសាមិនខាន»។ ហេតុនេះក្នុងជួរកងទ័ព គ្មាននរណាម្នាក់ហ៊ានបរិភោគអាហារឡើយ។
ស្តេចសូលមានប្រសាសន៍ថា៖ «យ៉ូណាថានអើយកូនត្រូវតែស្លាប់! បើមិនដូច្នោះទេ សូមអុលឡោះដាក់ទោសឪពុកយ៉ាងធ្ងន់ទៅ!»។
កុមារសាំយូអែលបំពេញការងារ នៅចំពោះអុលឡោះតាអាឡា គាត់ពាក់អាវអេផូដធ្វើពីក្រណាត់ទេសឯក។