បរិទេវ 3:48 - អាល់គីតាប ទឹកភ្នែកខ្ញុំហូរដូចទឹកស្ទឹង ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកខ្ញុំហូរចេញជាផ្លូវទឹក ដោយព្រោះការបំផ្លាញកូនស្រីរបស់សាសន៍ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកភ្នែកខ្ញុំហូរដូចទឹកស្ទឹង ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នែកខ្ញុំហូរចេញជាផ្លូវទឹក ដោយព្រោះការបំផ្លាញកូនស្រីរបស់សាសន៍ខ្ញុំ |
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ នោះខ្ញុំនឹងទៅពួនយំ សោកស្ដាយ ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។ ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង ព្រោះហ្វូងចៀមរបស់អុលឡោះតាអាឡា ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
ចូរអ្នកប្រកាសពាក្យនេះថា: “ទឹកភ្នែករបស់យើងហូរទាំងយប់ទាំងថ្ងៃ ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី គឺក្រុងនៃប្រជាជនរបស់យើង ត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។
ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយ ដ្បិតខ្ញុំឮសំឡេងត្រែ និងសំរែកប្រកាសប្រយុទ្ធ។
ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។
ស្រីទាំងនោះត្រូវប្រញាប់យំរៀបរាប់ ស្រណោះយើងទាំងអស់គ្នា សូមឲ្យទឹកភ្នែករបស់យើងទាំងអស់គ្នា ហូរដូចទឹកទន្លេ។
ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្ត ខ្ញុំយំសោកស្រណោះអ្នកទាំងនោះ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំ គ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រាន ឡើងវិញឡើយ។ កូនចៅរបស់ខ្ញុំត្រូវវិនាស ព្រោះខ្មាំងសត្រូវមានកម្លាំងជាង។
ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។
កំពែងក្រុងស៊ីយ៉ូនអើយ ចូរស្រែកអង្វរអុលឡោះយ៉ាងអស់ពីចិត្ត ចូរបង្ហូរទឹកភ្នែកឲ្យហូរដូចទឹកទន្លេ ចូរយំទាំងថ្ងៃ ទាំងយប់ ឥតស្រាកស្រាន្តសោះឡើយ។