ស្តេចទតក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ គាត់បង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីយកទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះស្តេចទត ហើយត្រូវជូនសួយសារអាករផង។
បរិទេវ 2:8 - អាល់គីតាប អុលឡោះតាអាឡាសម្រេចរំលំកំពែងក្រុងស៊ីយ៉ូន ទ្រង់វាស់កំពែងនេះ ហើយទ្រង់មិនដកដៃមកវិញទេ ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន ទ្រង់បានធ្វើឲ្យប៉ម និងកំពែងក្រុង រំលំគរលើគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានសម្រេចនឹងបំផ្លាញកំផែង នៃកូនស្រីស៊ីយ៉ូន ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ព្រះអង្គបានបណ្ដាលឲ្យទាំងរបងសីមា និងកំផែងទួញទំនួញ និងរោយរៀវជាមួយគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់សម្រេចរំលំកំពែងក្រុងស៊ីយ៉ូន ព្រះអង្គវាស់កំពែងនេះ ហើយព្រះអង្គមិនដកព្រះហស្ដមកវិញទេ ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន ព្រះអង្គបានធ្វើឲ្យប៉ម និងកំពែងក្រុង រំលំគរលើគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានសំរេចនឹងបំផ្លាញកំផែងនៃកូនស្រីស៊ីយ៉ូនបង់ ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ទ្រង់បានបណ្តាលឲ្យទាំងរបងសីមា នឹងកំផែង ទួញទំនួញ ហើយរោយរៀវទៅជាមួយគ្នា |
ស្តេចទតក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ គាត់បង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីយកទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះស្តេចទត ហើយត្រូវជូនសួយសារអាករផង។
យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសំអាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។
ដ្បិតថ្ងៃនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ធ្វើឲ្យមានចលាចល បរាជ័យ និងភាពច្របូកច្របល់។ នៅក្នុងជ្រលងភ្នំនៃនិមិត្តហេតុដ៏អស្ចារ្យនេះ កំពែងក្រុងត្រូវស្រុត អ្នកក្រុងស្រែកអង្វរហៅរកជំនួយពីលើភ្នំ។
យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។ ខ្យល់ព្យុះនឹងបក់រំលើងការកុហក ដែលជាទីពឹងរបស់អ្នករាល់គ្នា ហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរ ដែលជាជំរករបស់អ្នករាល់គ្នាទៅដែរ។
ក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេង កាន់ទុក្ខ ដូចស្ត្រីមេម៉ាយអង្គុយយំនៅលើដី ព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមាន។
សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុក ហើយទីទុយ និងក្អែក ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។ អុលឡោះនឹងធ្វើឲ្យស្រុកវិនាសហិនហោច ឥតរូបរាងអ្វីទៀតឡើយ។
ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹង អំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះ គឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញ ខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។
ប្រជាជននៅស្រុកយូដានាំគ្នាកាន់ទុក្ខ ទីក្រុងរបស់គេធ្លាក់ដុនដាប ហើយកាន់តែទ្រុឌទ្រោមទៅៗ។ សំរែកថ្ងូររបស់អ្នកក្រុងយេរូសាឡឹម លាន់ឮឡើង។
ចូរឡើងទៅចម្ការទំពាំងបាយជូររបស់ពួកគេ ហើយកំទេចចោលទៅ តែកុំកំទេចឲ្យអស់ទាំងស្រុងឡើយ។ ចូរកាប់មែកវាចោល ព្រោះមិនមែនជាមែករបស់អុលឡោះតាអាឡាទេ!
គាត់ដុតកំទេចដំណាក់របស់អុលឡោះតាអាឡា ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេស ផ្ទះរបស់ពួកអភិជន។
អុលឡោះតាអាឡាសម្រេចតាមគម្រោងការរបស់ទ្រង់ ទ្រង់ធ្វើតាមបន្ទូលដែលទ្រង់ថ្លែងទុក តាំងពីយូរលង់ណាស់មកហើយ ទ្រង់បានកំទេចនាង ឥតត្រាប្រណី ទ្រង់បានធ្វើឲ្យខ្មាំងសត្រូវអរសប្បាយ ដោយឃើញនាងបរាជ័យ ទ្រង់ប្រទានកម្លាំង ឲ្យបច្ចាមិត្តរបស់នាង។
កំពែងក្រុងស៊ីយ៉ូនអើយ ចូរស្រែកអង្វរអុលឡោះយ៉ាងអស់ពីចិត្ត ចូរបង្ហូរទឹកភ្នែកឲ្យហូរដូចទឹកទន្លេ ចូរយំទាំងថ្ងៃ ទាំងយប់ ឥតស្រាកស្រាន្តសោះឡើយ។
អុលឡោះបានកំទេចទីលំនៅទាំងប៉ុន្មាន របស់យ៉ាកកូប ដោយឥតត្រាប្រណី។ ក្នុងពេលទ្រង់ខឹង ទ្រង់រំលំកំពែងក្រុងរបស់ស្រុកយូដា។ ទ្រង់បានបន្ទាបបន្ថោកនគរ និងមេដឹកនាំរបស់នគរនេះ។
អុលឡោះធ្វើដូចជាខ្មាំងសត្រូវ ទ្រង់លេបបំបាត់អ៊ីស្រអែល ទ្រង់លេបបំបាត់វិមាន ទ្រង់កំទេចបន្ទាយទាំងប៉ុន្មានរបស់ស្រុកនេះ ទ្រង់ធ្វើឲ្យប្រជាជនយូដាសោកសង្រេង និងយំថ្ងូរឥតមានពេលល្ហែ។
ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។