ស្តេចទតប្រទានម្ហូបអាហារ ដល់ប្រជាជនអ៊ីស្រអែលទាំងអស់ទាំងប្រុស ទាំងស្រី គឺម្នាក់ៗទទួលបាននំបុ័ងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
បទចម្រៀងសាឡូម៉ូន 2:5 - អាល់គីតាប សូមចំអែតខ្ញុំ ដោយនំទំពាំងបាយជូរ សូមយកផ្លែចន្ទន៍មកឲ្យខ្ញុំទទួលទាន ដើម្បីមានកម្លាំងឡើងវិញ ដ្បិតខ្ញុំមានជំងឺស្នេហា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ ហើយចម្រើនកម្លាំងខ្ញុំដោយផ្លែសារីផង ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមចម្អែតខ្ញុំ ដោយនំទំពាំងបាយជូរ សូមយកផ្លែចន្ទន៍មកឲ្យខ្ញុំទទួលទាន ដើម្បីមានកម្លាំងឡើងវិញ ដ្បិតខ្ញុំមានជំងឺស្នេហា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ ហើយចំរើនកំឡាំងខ្ញុំដោយផ្លែសារីផង ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់ |
ស្តេចទតប្រទានម្ហូបអាហារ ដល់ប្រជាជនអ៊ីស្រអែលទាំងអស់ទាំងប្រុស ទាំងស្រី គឺម្នាក់ៗទទួលបាននំបុ័ងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
បន្ទាប់មកស្តេចប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រអែលទាំងអស់ ទាំងប្រុសទាំងស្រី ម្នាក់ៗទទួលបាននំបុ័ងមួយដុំ ដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។
ចិត្តគំនិតខ្ញុំ នៅជាប់ជំពាក់នឹងទ្រង់ជានិច្ច ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់។
ស្ត្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាងថា ប្រសិនបើពួកនាងឃើញម្ចាស់ជីវិតរបស់ខ្ញុំ តើពួកនាងប្រាប់គាត់ថាដូចម្ដេច? ចូរប្រាប់គាត់ថា ខ្ញុំមានជំងឺស្នេហា។
បងគិតថា ត្រូវតែឡើងដើមទន្លាប់នេះ ដើម្បីបេះផ្លែរបស់វា។ សូមឲ្យសុដន់របស់អូនប្រៀបបាននឹង ចង្កោមទំពាំងបាយជូរ ហើយឲ្យដង្ហើមរបស់អូនសាយក្លិនក្រអូប ដូចផ្លែចន្ទន៍។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរទៅរួមរ័កជាមួយស្រីដែលមានគូស្នេហ៍ ជាស្រីផិតក្បត់នេះសាជាថ្មីចុះ ចូរស្រឡាញ់នាង ដូចអុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែល ទោះបីពួកគេបែរចិត្តទៅរកព្រះដទៃ ហើយចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។
គេនិយាយគ្នាថា៖ «កាលអ៊ីសាមានប្រសាសន៍មកកាន់យើង ព្រមទាំងបកស្រាយគីតាបឲ្យយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។
ចិត្ដខ្ញុំរារែកទាំងសងខាង គឺម្យ៉ាងខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះ ទៅនៅជាមួយអាល់ម៉ាហ្សៀសនោះប្រសើរជាងឆ្ងាយណាស់