ពេលនោះ ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់ពេញចិត្តនៅក្នុងពពកដ៏ក្រាស់!
នេហេមា 8:5 - អាល់គីតាប លោកអែសរ៉ាបើកគីតាប ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតគាត់ឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគីតាបបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអែសរ៉ាបើកគម្ពីរ នៅចំពោះភ្នែកប្រជាជនទាំងអស់ ដ្បិតលោកនៅខ្ពស់ជាងគេ ហើយពេលលោកបើកគម្ពីរឡើង ប្រជាជនទាំងអស់ក៏ក្រោកឈរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អែសរ៉ាក៏បើកគម្ពីរ នៅមុខបណ្តាជនទាំងឡាយ ដ្បិតលោកនៅខ្ពស់ជាងគេទាំងអស់ កាលលោកបានបើកគម្ពីរឡើង នោះពួកបណ្តាជនទាំងឡាយក៏ក្រោកឈរ |
ពេលនោះ ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់ពេញចិត្តនៅក្នុងពពកដ៏ក្រាស់!
ស៊ូឡៃម៉ានបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។
តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ លោកអែសរ៉ាអានគីតាបហ៊ូកុំនេះនៅខាងមុខព្រលាន ដែលស្ថិតនៅទល់មុខទ្វារគង្គា ឲ្យប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុស ទាំងស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្តទុកដាក់ស្ដាប់គាត់អានហ៊ូកុំ។
លោកអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំ ឈរនៅលើវេទិកាឈើមួយ ដែលគេបានដំឡើងសម្រាប់ពេលនោះ។ លោកម៉ាធិធា លោកសេម៉ា លោកអណាយ៉ា លោកអ៊ូរីយ៉ា លោកហ៊ីលគីយ៉ា និងលោកម៉ាសេយ៉ា ឈរនៅខាងស្តាំដៃរបស់គាត់ ហើយលោកពេដាយ៉ា លោកមីសាអែល លោកម៉ាល់គា លោកហាស៊ូម លោកហាសបាដាណា លោកសាការីយ៉ា និងលោកមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់គាត់។
ពេលនោះស្តេចនៅក្នុងបន្ទប់ត្រជាក់ខាងលើ ជាកន្លែងលំហែកាយសម្រាប់ស្តេចផ្ទាល់។ លោកអេហ៊ូដចូលទៅជិតប្រាប់ថា៖ «ខ្ញុំមានបន្ទូលពីអុលឡោះតាអាឡា សម្រាប់ជម្រាបស្តេចផ្ទាល់!» ស្តេចក៏ក្រោកពីកៅអី។