អង្គប្រជុំទាំងមូលបានព្រមព្រៀងគ្នា ប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃបន្តទៀត។ ក្នុងរយៈពេលប្រាំពីរថ្ងៃនេះ ពួកគេនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ
នេហេមា 8:13 - អាល់គីតាប នៅថ្ងៃទីពីរ មេដឹកនាំក្រុមគ្រួសាររបស់ប្រជាជនទាំងអស់ ព្រមទាំងក្រុមអ៊ីមុាំ និងក្រុមលេវីជួបជុំគ្នានៅជុំវិញលោកអែសរ៉ាជាបណ្ឌិតខាងវិន័យ ដើម្បីរិះគិតអំពីបន្ទូលដែលមានចែងទុកក្នុងហ៊ូកុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីពីរ ពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ក្នុងចំណោមប្រជាជនទាំងអស់ ព្រមទាំងពួកសង្ឃ និងពួកលេវី បាននាំគ្នាមកឯស្មៀនអែសរ៉ា ដើម្បីសិក្សាព្រះបន្ទូលនៅក្នុងក្រឹត្យវិន័យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីពីរ មេដឹកនាំក្រុមគ្រួសាររបស់ប្រជាជនទាំងអស់ ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវីជួបជុំគ្នានៅជុំវិញលោកអែសរ៉ាជាបណ្ឌិតខាងវិន័យ ដើម្បីរិះគិតអំពីព្រះបន្ទូលដែលមានចែងទុកក្នុងក្រឹត្យវិន័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ថ្ងៃទី២ នោះពួកអ្នកជាកំពូលលើវង្សរបស់ឪពុកក្នុងពួកជន ព្រមទាំងពួកសង្ឃ នឹងពួកលេវី ក៏មូលគ្នាមកឯស្មៀនអែសរ៉ា ដើម្បីផ្ចង់ចិត្តស្តាប់ពាក្យក្នុងក្រិត្យវិន័យ |
អង្គប្រជុំទាំងមូលបានព្រមព្រៀងគ្នា ប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃបន្តទៀត។ ក្នុងរយៈពេលប្រាំពីរថ្ងៃនេះ ពួកគេនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ
ប្រជាជនទាំងអស់នាំគ្នាចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែកឲ្យអស់អ្នកដែលគ្មាន។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែបានយល់បន្ទូលរបស់អុលឡោះដែលគេបកស្រាយឲ្យស្ដាប់។
ពួកគេឃើញក្នុងហ៊ូកុំដែលអុលឡោះតាអាឡាប្រទានមកតាមរយៈម៉ូសាមានចែងថា នៅក្នុងឱកាសពិធីបុណ្យខែទីប្រាំពីរ ជនជាតិអ៊ីស្រអែលត្រូវរស់នៅក្នុងជំរ។
អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។
គេនិយាយគ្នាថា៖ «កាលអ៊ីសាមានប្រសាសន៍មកកាន់យើង ព្រមទាំងបកស្រាយគីតាបឲ្យយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។
ពេលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអញ្ជើញលោកឲ្យមានប្រសាសន៍អំពីសេចក្ដីទាំងនេះ នៅថ្ងៃជំអាត់ខាងមុខទៀត។
ពេត្រុស និងយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែអ៊ីមុាំ មេកងរក្សាម៉ាស្ជិទ និងពួកខាងគណៈសាឌូស៊ីមកដល់។