Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 8:14 - អាល់គីតាប

14 ពួក​គេ​ឃើញ​ក្នុង​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា​ប្រទាន​មក​តាម​រយៈ​ម៉ូសា​មាន​ចែង​ថា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​រស់​នៅ​ក្នុង​ជំរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពួក‌គេ​ឃើញ​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​នៅ​ក្នុង​បារាំ ក្នុង​វេលា​បុណ្យ​ខែ​ទីប្រាំពីរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពួក​គេ​ឃើញ​ក្នុង​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ​មាន​ចែង​ថា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​គេ​ឃើញ​មាន​សេចក្ដី​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​នៅ​ក្នុង​បារាំ​នៅ​វេលា​បុណ្យ​ខែ​អស្សុជ

សូមមើលជំពូក ចម្លង




នេហេមា 8:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យ៉ាកកូប គាត់​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ គាត់​បាន​សង់​ផ្ទះ​មួយ​សម្រាប់​គាត់ និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​គាត់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត។


បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រារព្ធ​ពិធី​បុណ្យ​ជំរំ ដូច​មាន​ចែង​ទុក​ក្នុង​គីតាប ហើយ​ពួក​ធ្វើ​គូរបាន​ដុត​ជា​រៀង​រាល់​ថ្ងៃ តាម​ចំនួន​ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ។


នៅ​ថ្ងៃ​ទី​ពីរ មេ​ដឹក​នាំ​ក្រុម​គ្រួសារ​របស់​ប្រជា‌ជន​ទាំង​អស់ ព្រម​ទាំង​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ជួប‌ជុំ​គ្នា​នៅ​ជុំ‌វិញ​លោក​អែសរ៉ា​ជា​បណ្ឌិត​ខាង​វិន័យ ដើម្បី​រិះ‌គិត​អំពី​បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​ជំរ​សម្រាប់​លើក​តម្កើងអុលឡោះ‌តាអាឡា ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។


ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ឈ្មោះ​បុណ្យ​ជំរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម