នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។ នៅខែមិគសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលស្តេចអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជាបុរីរបស់ស្ដេច
នេហេមា 5:14 - អាល់គីតាប ចាប់ពីពេលដែលស្តេចបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលស្រុកយូដា គឺចាប់ពីឆ្នាំទីម្ភៃរហូតដល់ឆ្នាំទីសាមសិបពីរនៃរជ្ជកាលស្តេចអើថាស៊ើកសេស ក្នុងរយៈពេលដប់ពីរឆ្នាំនោះ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ដើម្បីហូតពន្ធពីប្រជាជនមកធ្វើជាប្រាក់បៀរវត្សរ៍របស់ខ្ញុំ និងសហការីរបស់ខ្ញុំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្យ៉ាងទៀត ចាប់តាំងពីថ្ងៃដែលស្តេចបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលរបស់ពួកគេនៅស្រុកយូដា គឺពីឆ្នាំទីម្ភៃ រហូតដល់ឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺរយៈពេលដប់ពីរឆ្នាំ នោះខ្ញុំ និងបងប្អូនរបស់ខ្ញុំ មិនបានទទួលទានរបបអាហារ ដោយអាងបុណ្យជាទេសាភិបាលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចាប់ពីពេលដែលព្រះរាជាបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលស្រុកយូដា គឺចាប់ពីឆ្នាំទីម្ភៃរហូតដល់ឆ្នាំទីសាមសិបពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ក្នុងរយៈពេលដប់ពីរឆ្នាំនោះ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ដើម្បីហូតពន្ធពីប្រជាជនមកធ្វើជាប្រាក់បៀវត្សរ៍របស់ខ្ញុំ និងសហការីរបស់ខ្ញុំឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯចាប់តាំងពីថ្ងៃដែលស្តេចបានតាំងខ្ញុំឡើងធ្វើជាចៅហ្វាយលើគេនៅស្រុកយូដា គឺពីឆ្នាំទី២០ដរាបដល់ឆ្នាំ៣២ ក្នុងរាជ្យស្តេចអើថាស៊ើកសេស រួមជា១២ឆ្នាំ នោះខ្ញុំ នឹងបងប្អូនខ្ញុំ មិនបានទទួលទានភោជនាហារ ដោយអាងបុណ្យជាចៅហ្វាយនោះទេ |
នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។ នៅខែមិគសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលស្តេចអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជាបុរីរបស់ស្ដេច
ពេលហេតុការណ៍នេះកើតមាន ខ្ញុំមិននៅក្រុងយេរូសាឡឹមទេ ដ្បិតខ្ញុំបានវិលទៅជួបស្តេចអើថាស៊ើកសេស ជាស្តេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទីសាមសិបពីរនៃរជ្ជកាលរបស់ស្តេច។ នៅចុងឆ្នាំ ខ្ញុំបានទទួលការអនុនុញ្ញាត
នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលស្តេចអើថាស៊ើកសេស ក្នុងពេលដែលស្តេចកំពុងបរិភោគអាហារ ខ្ញុំបានយកស្រាចាក់ជូនស្តេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះ នៅចំពោះមុខស្តេចឡើយ។
អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។
ដូច្នេះ តើខ្ញុំនឹងបានទទួលរង្វាន់ឯណា! រង្វាន់របស់ខ្ញុំ គឺឲ្យតែខ្ញុំបានផ្សាយដំណឹងល្អ ដោយឥតគិតថ្លៃ ឥតប្រើសិទ្ធិជាអ្នកផ្សាយដំណឹងល្អឡើយ។