Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 13:6 - អាល់គីតាប

6 ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន ខ្ញុំ​មិន​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ ដ្បិត​ខ្ញុំ​បាន​វិល​ទៅ​ជួប​ស្តេច​អើថា‌ស៊ើកសេស ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​វិញ នៅ​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​របស់​ស្តេច។ នៅ​ចុង​ឆ្នាំ ខ្ញុំ​បាន​ទទួល​ការ​អនុ‌នុញ្ញាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កាល​ហេតុ‌ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡិម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​សាម​សិប​ពីរ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ី‌ឡូន ខ្ញុំ​បាន​វិល​ទៅ​គាល់​ស្តេច។ រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំក៏​បាន​សូមរាជានុញ្ញាត​ពី​ស្តេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន ខ្ញុំ​មិន​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ ដ្បិត​ខ្ញុំ​បាន​វិល​ទៅ​គាល់​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន​វិញ នៅ​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។ នៅ​ចុង​ឆ្នាំ ខ្ញុំ​បាន​ទទួល​រាជា‌នុញ្ញាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​នៅ​អស់​រវាង​វេលា​នោះ ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡិម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​៣២​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ីឡូន នោះ​ខ្ញុំ​បាន​វិល​ទៅ​ឯ​ស្តេច រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំ​បាន​សូម​ច្បាប់​ស្តេច​ឲ្យ​បាន​មក​វិញ

សូមមើលជំពូក ចម្លង




នេហេមា 13:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​នេះ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​យ៉ាង​សប្បាយ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ពួក​គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ គឺ​ទ្រង់​ដូរ​ចិត្ត​របស់​ស្តេច ឲ្យ​មេត្តា​ចំពោះ​ពួក​គេ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ក្នុង​ការ​សង់​ដំណាក់​របស់​អុលឡោះជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ក្នុង​ពេល​ដែល​ស្តេច​កំពុង​បរិភោគ​អាហារ ខ្ញុំ​បាន​យក​ស្រា​ចាក់​ជូន​ស្តេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ នៅ​ចំពោះ​មុខ​ស្តេច​ឡើយ។


ចាប់​ពី​ពេល​ដែល​ស្តេច​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ទេសា‌ភិបាល​ស្រុក​យូដា គឺ​ចាប់​ពី​ឆ្នាំ​ទី​ម្ភៃ​រហូត​ដល់​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ក្នុង​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ​នោះ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសា‌ភិបាល ដើម្បី​ហូត​ពន្ធ​ពី​ប្រជា‌ជន​មក​ធ្វើ​ជា​ប្រាក់​បៀរ‌វត្សរ៍​របស់​ខ្ញុំ និង​សហ‌ការី​របស់​ខ្ញុំ​ឡើយ។


កាល​ប្រជា‌ជន​ឃើញ​ម៉ូសា​ក្រ​ចុះ​ពី​ភ្នំ​មក​វិញ ពួក​គេ​លើក​គ្នា​មក​ជួប​ហារូន ហើយ​ពោល​ថា៖ «សូម​អ្នក​ធ្វើ​រូប​ព្រះ​សម្រាប់​ដឹក​នាំ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង ចំពោះម៉ូសា ដែល​បាន​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ​ឡើយ»។


ពេល​មនុស្ស‌ម្នា​ដេក​លក់​អស់ សត្រូវ​របស់​គាត់ បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ចេញ​បាត់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម