Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រីឯ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ស្តេច​បាន​តាំង​ខ្ញុំ​ឡើង​ធ្វើ​ជា​ចៅហ្វាយ​លើ​គេ​នៅ​ស្រុក​យូដា គឺ​ពី​ឆ្នាំ​ទី​២០​ដរាប​ដល់​ឆ្នាំ​៣២ ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស រួម​ជា​១២​ឆ្នាំ នោះ​ខ្ញុំ នឹង​បង​ប្អូន​ខ្ញុំ មិន​បាន​ទទួល​ទាន​ភោជ‌នាហារ ដោយ​អាង​បុណ្យ​ជា​ចៅហ្វាយ​នោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ម្យ៉ាង​ទៀត ចាប់​តាំង​ពី​ថ្ងៃ​ដែល​ស្តេច​បាន​តែង​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ទេសា​ភិបាល​របស់​ពួក‌គេ​នៅ​ស្រុក​យូដា គឺ​ពី​ឆ្នាំ​ទីម្ភៃ រហូត​ដល់​ឆ្នាំ​ទី​សាម​សិប​ពីរ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស គឺ​រយៈ​ពេល​ដប់ពីរ​ឆ្នាំ នោះ​ខ្ញុំ និង​បង‌ប្អូនរបស់​ខ្ញុំ មិន​បាន​ទទួល​ទាន​របប​អាហារ ដោយ​អាង​បុណ្យ​ជា​ទេសា‌ភិបាល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ចាប់​ពី​ពេល​ដែល​ព្រះ‌រាជា​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ទេសា‌ភិបាល​ស្រុក​យូដា គឺ​ចាប់​ពី​ឆ្នាំ​ទី​ម្ភៃ​រហូត​ដល់​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ក្នុង​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ​នោះ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសា‌ភិបាល ដើម្បី​ហូត​ពន្ធ​ពី​ប្រជា‌ជន​មក​ធ្វើ​ជា​ប្រាក់​បៀ‌វត្សរ៍​របស់​ខ្ញុំ និង​សហការី​របស់​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ចាប់​ពី​ពេល​ដែល​ស្តេច​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ទេសា‌ភិបាល​ស្រុក​យូដា គឺ​ចាប់​ពី​ឆ្នាំ​ទី​ម្ភៃ​រហូត​ដល់​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ក្នុង​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ​នោះ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសា‌ភិបាល ដើម្បី​ហូត​ពន្ធ​ពី​ប្រជា‌ជន​មក​ធ្វើ​ជា​ប្រាក់​បៀរ‌វត្សរ៍​របស់​ខ្ញុំ និង​សហ‌ការី​របស់​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង




នេហេមា 5:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​នៅ​អស់​រវាង​វេលា​នោះ ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡិម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​៣២​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ីឡូន នោះ​ខ្ញុំ​បាន​វិល​ទៅ​ឯ​ស្តេច រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំ​បាន​សូម​ច្បាប់​ស្តេច​ឲ្យ​បាន​មក​វិញ


លុះ​ដល់​ខែ​ចេត្រ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ថ្វាយ​ដល់​ទ្រង់ ឯ​ពី​មុន ខ្ញុំ​មិន​ដែល​មាន​សេចក្ដី​ព្រួយ នៅ​ចំពោះ​ទ្រង់​ឡើយ


ដូច្នេះ តើ​រង្វាន់​ខ្ញុំ​ជា​យ៉ាង​ណា គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ ដោយ​ឥត​យក​ថ្លៃ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាន​ប្រើ​អំណាច​ខ្លួន ក្នុង​ដំណឹង​ល្អ​ហួស​ល្បត់​ឡើយ


នេះ​ជា​ពាក្យ​របស់​នេហេមា ជា​កូន​ហាកាលា។ នៅ​ខែ​មិគ្គសិរ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ដ៏​ជា​ស្តេច កំពុង​ដែល​ខ្ញុំ​នៅ​ស៊ូសាន ជា​ព្រះ‌រាជ‌វាំង


នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម