ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 13:14 - អាល់គីតាប

ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ចការ​ផ្សេងៗ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ដំណាក់​របស់​ទ្រង់ និង​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​គោរព​បម្រើ​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​អំពី​ដំណើរ​នេះ​ផង ហើយ​សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូល‌បង្គំ​បាន​ធ្វើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ និង​សម្រាប់​កិច្ច​ការ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ទូលបង្គំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ចការ​ផ្សេងៗ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ព្រះ‌ដំណាក់​របស់​ព្រះអង្គ និង​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​រឭក​ដល់​ទូលបង្គំ ពី​ដំណើរ​ការ‌​នេះ​ផង សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូលបង្គំ​បាន​ធ្វើ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ទូលបង្គំ នឹង​សំរាប់​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ចេញ​ឡើយ។

សូមមើលជំពូក



នេហេមា 13:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

«ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ខ្ញុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ទ្រង់​គាប់​ចិត្ត​ប៉ុណ្ណោះ!»។ ស្តេច​ហេ‌សេគា​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្លាំង។


មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ជូន សម្រាប់​ដំណាក់​នៃ​ម្ចាស់​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ដំណាក់​ដ៏‌វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ដំណាក់​របស់​អុលឡោះ​ខ្លាំង​ណាស់


គេ​បញ្ចុះ​សព​គាត់​នៅ​បុរី​ស្តេច​ទត​ជា​មួយ​ស្តេច ដ្បិត​គាត់​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជា‌ជន​អ៊ីស្រ‌អែល ចំពោះ​អុលឡោះនិង​ដំណាក់​របស់​ទ្រង់។


ប្រសិន​បើ​អ្នក​ត្រូវ​ការ​ចំណាយ​អ្វី​ផ្សេង​ទៀត សម្រាប់​ម៉ាស្ជិទ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ចូរ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​ទៅ​ចំណាយ​ចុះ។


មួយ​វិញ​ទៀត យើង​សុំ​ប្រាប់​អស់​លោក​ឲ្យ​ដឹង​ថា អស់​លោក​គ្មាន​សិទ្ធិ​ទារ​ពន្ធដារ សួយ‌សារ‌អាករ និង​ពន្ធ​ផ្លូវ ពី​ក្រុម​អ៊ីមុាំ ក្រុម​លេវី ក្រុម​អ្នក​ចំរៀង ក្រុម​ឆ្មាំ​ទ្វារ ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ ឬ​អ្នក​បំពេញ​ការ‌ងារ​ផ្សេង​ទៀត ក្នុង​ដំណាក់​របស់​អុលឡោះ​ឡើយ។


លោក​អែសរ៉ា​បន្លឺ​សំឡេង​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វបុរស​របស់​យើង ដែល​ទ្រង់​ជំរុញ​ចិត្ត​ស្តេច ឲ្យ​មាន​បំណង​លើក​កិត្តិយស​ដំណាក់​នៃអុលឡោះ‌តាអាឡា នៅ​ក្រុង​យេរូ‌សាឡឹម។


ខ្ញុំ​បាន​ប្រាប់​ក្រុម​លេវី​ឲ្យ​ធ្វើ​ពិធី​ជម្រះ​កាយ រួច​មក​យាម​ទ្វារ​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​វិសុទ្ធ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ហេតុ​នេះ សូម​នឹក​ចាំ​ពី​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ដ៏​ធំ‌ធេង​របស់​ទ្រង់។


ខ្ញុំ​បាន​ចាត់​ចែង​ឲ្យ​ប្រជា‌ជន​យក​អុស​មក​ជូន​តាម​ពេល​កំណត់ ព្រម​ទាំង​ជំនូន​ដែល​ជា​ផល​ដំបូង​នៃ​ដំណាំ​របស់​គេ​ដែរ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​ខ្ញុំ ហើយ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​សន្ដោស​ផង៕


«ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​កុំ​ភ្លេច​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​នេះ សូម​មេត្តា​សន្ដោស​ដល់​ខ្ញុំ​ផង»។


«ឱ! អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​ថា ខ្ញុំ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​គាប់​បំណង​ទ្រង់​ប៉ុណ្ណោះ!»។ ស្តេច​ហេ‌សេគា​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្លាំង។


ដ្បិត​អុលឡោះ មិន​មែន​អយុត្ដិ‌ធម៌​ទេ ទ្រង់​មិន​ភ្លេច​អំពើ​ដែល​បង​ប្អូន​បាន​ប្រព្រឹត្ដ​ហើយ​ក៏​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​បាន​សំដែង​ចំពោះ​នាម​ទ្រង់ ដោយ​បង​ប្អូន​បាន​បម្រើ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។


ហេតុ​នេះ អ្នក​ណា​មាន​ជ័យ‌ជំនះ អ្នក​នោះ​នឹង​មាន​សម្លៀក‌បំពាក់​ពណ៌​ស យើង​នឹង​មិន​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រាំង​ជីវិត​ឡើយ ហើយ​យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​អុលឡោះ‌ជាបិតា​របស់​យើង និង​នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់។