ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:8 - អាល់គីតាប

ពួក​លេវី​មាន: លោក​យេសួរ លោក​ប៊ីនុយ លោក​កាឌ‌មាល លោក​សេរេ‌ប៊ីយ៉ា លោក​យូដា លោក​ម៉ាថា‌នា ដែល​ជា​អ្នក​ដឹក​នាំ​ចំរៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បង​ប្អូន​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​លេវី​មាន យេសួរ ប៊ីនុយ កាឌ‌មាល សេរេ‌ប៊ីយ៉ា យូដា និង​ម៉ាថានា ដែល​រួម​ជាមួយ​បង‌ប្អូន​របស់​លោក ទទួល​ខុស​ត្រូវ​ខាង​ចម្រៀង​អរ​ព្រះ‌គុណ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​លេវី​មាន: លោក​យេសួរ លោក​ប៊ីនុយ លោក​កាឌ‌មាល លោក​សេរេ‌ប៊ីយ៉ា លោក​យូដា លោក​ម៉ាថា‌នា ដែល​ជា​អ្នក​ដឹក​នាំ​ចម្រៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បងប្អូន​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​លេវី នោះ​មាន​យេសួរ ប៊ីនុយ កាឌមាល សេរេ‌ប៊ីយ៉ា យូដា នឹង​ម៉ាថានា គឺ​លោក​នេះ នឹង​បង​ប្អូន​លោក ដែល​ត្រួត​លើ​ការ‌ងារ​អរ​ព្រះ‌គុណ

សូមមើលជំពូក



នេហេមា 12:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ចំរៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។


ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌ‌មាល និង​កូន​ចៅ​របស់​លោក​ហូដា‌វា មាន​៧៤​នាក់


លោក​យេសួរ ជា​កូន​របស់​យ៉ូសា‌ដាក និង​អ៊ីមុាំ​ឯ​ទៀតៗ ដែល​ជា​បង​ប្អូន​គាត់​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​បង​ប្អូន​របស់​គាត់ នាំ​គ្នា​សង់​អាសនៈ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល ដើម្បី​ធ្វើ​គូរបាន​ដុត ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​ជំនិត​របស់​អុលឡោះ។


លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាប‌ឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចំរៀង​សរសើរ​តម្កើង សម្រាប់​ពេល​ទូរអា លោក​បាក‌ប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់‌ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូ‌ថិន។


អធិការ​របស់​ក្រុម​លេវី នៅ​ក្រុង​យេរូ‌សាឡឹម គឺ​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​បានី ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាប‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ជា​កូន​ចៅ​របស់​លោក​អេសាភ។ ពួក​គេ​ជា​ក្រុម​តន្ដ្រី​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះ។


មេ​ដឹក​នាំ​ក្រុម​លេវី ព្រម​ទាំង​លោក​ហាសាប‌យ៉ា លោក​សេរេ‌ប៊ីយ៉ា និង​លោក​យេសួរ ជា​កូន​របស់​លោក​កាឌ‌មាល ទទួល​បន្ទុក​រួម​ជា​មួយ​បង​ប្អូន​របស់​ពួក​គេ​ឯ​ទៀតៗ​ដែល​ឈរ​ទល់​មុខ​គ្នា នៅ​ពេល​ច្រៀង​សរសើរ និង​លើក​តម្កើងអុលឡោះ‌តាអាឡា តាម​ក្រុម​តាម​វេន​របស់​ខ្លួន ស្រប​តាម​បទ​បញ្ជា​របស់​ស្តេច​ទត ជា​អ្នក​ជំនិត​របស់​អុលឡោះ។


លោក​សាលូវ លោក​អម៉ុក លោក​ហ៊ីល‌គីយ៉ា លោក​យេដា‌យ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ដឹក​នាំ​ពួក​អ៊ីមុាំ និង​ពួក​លេវី​នៅ​ជំនាន់​លោក​យេសួរ។


រីឯ​លោក​បាក‌ប៊ូគា និង​លោក​អ៊ូនី បំពេញ​មុខ‌ងារ​នៅ​ទល់​មុខ​នឹង​លោក​ទាំង​នោះ។


ក្រុម​លេវី​ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌ‌មាល និង​កូន​ចៅ​របស់​លោក​ហូដា‌វា​មាន ៧៤​នាក់។


កូន​ចៅ​របស់​លោក​លេបា‌ណា កូន​ចៅ​របស់​លោក​ហាកា‌បា កូន​ចៅ​របស់​លោក​សាល‌ម៉ាយ


លោក​យេសួរ លោក​បានី លោក​កាឌ‌មាល លោក​សេបា‌នា លោក​ប៊ូននី លោក​សេរេ‌ប៊ីយ៉ា លោក​បានី និង​លោក​កេណា‌នី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។