Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 12:7 - អាល់គីតាប

7 លោក​សាលូវ លោក​អម៉ុក លោក​ហ៊ីល‌គីយ៉ា លោក​យេដា‌យ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ដឹក​នាំ​ពួក​អ៊ីមុាំ និង​ពួក​លេវី​នៅ​ជំនាន់​លោក​យេសួរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 សាលូវ អ័ម៉ុក ហ៊ីល‌គីយ៉ា និង​យេដាយ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ពួក​សង្ឃ និង​លើ​ពួក​បង‌ប្អូនរបស់​គេ ក្នុង​គ្រា​យេសួរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​សាលូវ លោក​អម៉ុក លោក​ហ៊ីល‌គីយ៉ា លោក​យេដា‌យ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ដឹក​នាំ​ពួក​បូជា‌ចារ្យ និង​ពួក​លេវី​នៅ​ជំនាន់​លោក​យេសួរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 សាលូវ អ័ម៉ុក ហ៊ីល‌គីយ៉ា នឹង​យេដាយ៉ា នោះ​សុទ្ធ​តែ​ជា​មេ​ពួក​សង្ឃ ហើយ​នឹង​បង​ប្អូន​គេ​នៅ​ក្នុង​គ្រា​យេសួរ។

សូមមើលជំពូក ចម្លង




នេហេមា 12:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ស្រែក​ហៅ​ស្តេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម​រាជ​វាំង​បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ស្តេច និង​លោក​យ៉ូអា​កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច​ទៅ​ជា​មួយ​ផង។


ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ដេឡា‌យ៉ា ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​មាស៊ា។


លោក​យេសួរ ជា​កូន​របស់​យ៉ូសា‌ដាក និង​អ៊ីមុាំ​ឯ​ទៀតៗ ដែល​ជា​បង​ប្អូន​គាត់​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​បង​ប្អូន​របស់​គាត់ នាំ​គ្នា​សង់​អាសនៈ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល ដើម្បី​ធ្វើ​គូរបាន​ដុត ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​ជំនិត​របស់​អុលឡោះ។


នេះ​ជា​បញ្ជី​រាយ​នាម​ពួក​អ៊ីមុាំ និង​ពួក​លេវី​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ​ជា​មួយ​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​មួយ​លោក​យេសួរ: លោក​សេរ៉ាយ៉ា លោក​យេរេមា លោក​អែសរ៉ា


លោក​សេម៉ាយ៉ា លោក​យ៉ូយ៉ា‌រីប លោក​យេដា‌យ៉ា


ពួក​លេវី​មាន: លោក​យេសួរ លោក​ប៊ីនុយ លោក​កាឌ‌មាល លោក​សេរេ‌ប៊ីយ៉ា លោក​យូដា លោក​ម៉ាថា‌នា ដែល​ជា​អ្នក​ដឹក​នាំ​ចំរៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បង​ប្អូន​របស់​លោក។


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​ដារី‌យូស នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ​មួយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​តាម​រយៈ​ណាពី​ហាកាយ មក​កាន់​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​នៃ​អាណា‌ខេត្ត​យូដា ព្រម​ទាំង​មូស្ទី​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ដូច​ត​ទៅ:


អុលឡោះ‌តាអាឡា​បាន​ឲ្យ​ខ្ញុំ​ឃើញ​មូស្ទី​យេសួរ ឈរ​នៅ​មុខ​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់ ហើយ​អ៊ីព្លេស‌ហ្សៃតន​ឈរ​ខាង​ស្ដាំ ដើម្បី​ចោទ​ប្រកាន់​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម