អុលឡោះនឹកដល់ណុះហ៍ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយគាត់ អុលឡោះធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្តើមស្រក។
និក្ខមនំ 6:5 - អាល់គីតាប យើងឮជនជាតិអ៊ីស្រអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានឮសំឡេងស្រែកថ្ងូររបស់កូនចៅអ៊ីស្រាអែល ដែលសាសន៍អេស៊ីព្ទចាប់ឲ្យធ្វើជាទាសករ ហើយយើងបាននឹកចាំសេចក្ដីសញ្ញារបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងឮជនជាតិអ៊ីស្រាអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានឮដំងូររបស់ពួកកូនចៅអ៊ីស្រាអែល ដែលពួកសាសន៍អេស៊ីព្ទចាប់ជាបាវបំរើ ហើយអញបានរឭកដល់សេចក្ដីសញ្ញារបស់អញនោះ |
អុលឡោះនឹកដល់ណុះហ៍ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយគាត់ អុលឡោះធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្តើមស្រក។
ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។
ទ្រង់តែងតែនឹកដល់សម្ពន្ធមេត្រី របស់ទ្រង់ជានិច្ច គឺជាបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ
ច្រើនឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីបស្លាប់។ កូនចៅអ៊ីស្រអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយសូមអង្វរអុលឡោះសំរែករបស់គេលាន់ឮឡើងដល់ទ្រង់។
អុលឡោះឮសំរែកថ្ងូររបស់ពួកគេ។ ទ្រង់នឹកដល់សម្ពន្ធមេត្រីដែលទ្រង់ចងជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសំរែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
ស្តេចស្រុកអេស៊ីបមានប្រសាសន៍មកកាន់អ្នកទាំងពីរថា៖ «ម៉ូសា និងហារូន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍ពួកអ៊ីស្រអែល ឲ្យឈប់ធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!។
គ្រប់ពេលពួកគេមានអាសន្ន ទ្រង់មិនប្រើម៉ាឡាអ៊ីកាត់ ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺទ្រង់បានសង្គ្រោះពួកគេ ដោយផ្ទាល់។ ទ្រង់បានលោះពួកគេ ដោយចិត្តស្រឡាញ់ និងចិត្តមេត្តាករុណា។ ទ្រង់គាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
ទ្រង់បានជួយប្រជារាស្ដ្រអ៊ីស្រអែល ជាអ្នកបម្រើរបស់ទ្រង់ ហើយតែងតែសំដែងចិត្តមេត្ដាករុណា
ទ្រង់សំដែងចិត្ត មេត្ដាករុណាដល់បុព្វបុររបស់យើង ហើយគោរពតាមសម្ពន្ធមេត្រដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ