ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 6:25 - អាល់គីតាប

លោក​អេឡាសារ កូន​ប្រុស​របស់​ហារូន បាន​រៀប​ការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេ‌ហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អេលា‌សារ​ជា​កូន​អើរ៉ុន ក៏​យក​កូន​ស្រី​ម្នាក់​របស់​ពូធាល​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស។ នេះ​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី តាម​គ្រួសារ​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេឡា‌សារ កូន​ប្រុស​របស់​លោក​អើរ៉ុន បាន​រៀបការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេ‌ហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អេលាសារ ជា​កូន​អើរ៉ុន ក៏​យក​កូន​ពូធាល​ម្នាក់ ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស នេះ​ឯង​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី​តាម​គ្រួ​គេ

សូមមើលជំពូក



និក្ខមនំ 6:25
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​កូន​របស់​លោក​អប៊ី‌សួរ ជា​កូន​របស់​លោក​ភីនេ‌ហាស ជា​កូន​របស់​អេ‌ឡា‌សារ ជា​កូន​របស់​មូស្ទី​ហារូន។


ចំណែក​ឯ​ពួក​លេវី​ដែល​បាន​ជំរឿន​តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ: អំបូរ​គើសុន ជា​ពូជ‌ពង្ស​របស់​លោក​គើសុន អំបូរ​កេហាត់​ជា​ពូជ‌ពង្ស​របស់​លោក​កេហាត់ និង​អំបូរ​ម៉្រារី​ជា​ពូជ‌ពង្ស​របស់​លោក​ម៉្រារី។


ម៉ូសា​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង ហើយ​ចាត់​អ៊ីមុាំ​ភីនេហាស ជា​កូន​របស់​លោក​អេឡាសារ​ជា​អ្នក​កាន់​គ្រឿង​សក្ការៈ និង​ត្រែ​សម្រាប់​ផ្លុំ​ប្រកាស​សឹក ទៅ​ជា​មួយ​ដែរ។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ចាត់​លោក​ភីនេ‌ហាស ជា​កូន​អ៊ីមុាំ​អេឡា‌សារ


លោក​អេឡា‌សារ​ជា​កូន​ហារូន ក៏​បាន​ស្លាប់​ដែរ។ គេ​បាន​បញ្ចុះ​សព​គាត់ នៅ​លើ​ភ្នំ​របស់​លោក​ភីនេ‌ហាស​ជា​កូន គឺ​ទឹក​ដី​ដែល​គាត់​បាន​ទទួល​នៅ​តំបន់​ភ្នំ​អេប្រា‌អ៊ីម។


ហើយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡា‌សារ និង​ជា​ចៅ​របស់​ហារូន ជា​អ្នក​បម្រើ​ទ្រង់​នៅ​ទី​នោះ។ ជន‌ជាតិ​អ៊ីស្រ‌អែល​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​ពុន‌យ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ អុលឡោះ‌តាអាឡា​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។